Breaking News

អន្តរជាតិសន្យាជួយកម្ពុជា ឲ្យសម្រេចតាមគោលដៅបោសសម្អាតមីន ឲ្យទទួលបានជោគជ័យ

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរកម្ពុជានិងមានការអញ្ជើញចូលរួមពី ភាគីជាដៃគូទាំងអស់នោះ ក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ាន ដែលមានដូចជាប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីនជាដើម ។

រំលឹកថាប្រទេសជាម្ចាស់ជំនួយ និងអង្គការដៃគូអន្តរជាតិនានា បានសន្យាជួយប្រទេសកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យទទួលបានជោគជ័យ ដើម្បីឲ្យដីមានសុវត្ថិភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការផ្សេងៗ ។

ក្នុងគោលបំណងសិក្ខាសាលាថ្នាក់តំបន់ បានបង្ហាញពីការព្រួយបារម្ភ ពីបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅមានសេសសល់នៅក្នុងប្រទេសរបស់ខ្លួននៃតំបន់ជាដើម ។ដោយកាកសំណលពីសង្គ្រាមទាំងអស់នោះ គឺតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់ប្រជាពលរដ្ឋ និងបង្កការរំខាន សម្រាប់ធ្វើការដាំដុះដំណាំកសិកម្ម ឬការប្រើប្រាស់តាមតម្រូវការផ្សេងៗ ឬចាត់ទុកថា ជាតំបន់ដែលមានដីគ្មានសុវត្ថិភាព ។

ជាមួយនេះប្រទេស និងអង្គការអន្តរជាតិជាដៃគូ ទាំងអស់នោះ បានបញ្ជាក់ថា ពួកគេនៅតែបន្តគាំទ្រកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ក្នុងការបោសសម្អាតមីន តាមរយៈការផ្ដល់នូវជំនួយថវិកា សម្ភារ និងបច្ចេកទេសផ្សេងៗ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបញ្ហាធំចម្បងមួយផងដែរ ក្នុងការបង្អាកការអភិវឌ្ឍប្រទេស ព្រោះតែតំបន់ខ្លះ ដីនៅពុំទាន់មានសុវត្ថិភាព ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ដើម្បីឲ្យការងារបោសសម្អាតមីន កាន់តែមានល្បឿនទៅមុខ ទើបមានរៀបចំនូវសិក្ខាសាលាថ្នាក់តំបន់នេះ ដើម្បីប្រមូលនូវធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធនានា ក្នុងការរកវិធីសាស្ត្របន្ថែម ដើម្បីអនុវត្តន៍ការងារនេះ ។

ជាមួយនេះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជាម្ចាស់ជំនួយ និងអង្គការដៃគូទាំងអស់ ដែលបានផ្ដល់នូវជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ដើម្បីអនុវត្តសកម្មភាពមីន ខណៈដែលរាជរដ្ឋាភិបាលបានដាក់គោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ខាង ៕ដោយ៖ សិរី នាគ

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *