Breaking News

ធ្វើសកម្មភាពឆ្កឹះសោទ្វារ តូបកាត់សក់ បំណងលួចយកសម្ភារៈ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួន

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងកាលពីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣នេះថា មានកិច្ចប្រតិបត្តិការ​បង្ក្រាបករណីប៉ុនប៉ងលួចនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០និង ២០នាទីរំលងអធ្រាត្រ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល​ សហការជាមួយ​ កម្លាំងផ្នែកជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​  កំពុងល្បាត ពួនស្ទាក់ប្រទាក់ក្រឡា​ ការពារសន្តិសុខ សណ្តាប់ធ្នាប់​ នៅក្នុងភូមិសាស្ត្រ​ លុះដល់ចំណុចផ្លូវជាតិលេខ៥១​ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល​ បានប្រទះឃេីញជនសង្ស័យចំនួន០៣នាក់​ស្រី០១នាក់ ដោយមានការសង្ស័យ​ ក៏ធ្វេីការឃាត់សុំត្រួតពិនិត្យរកឃេីញ​មាន៖ 

_ ដែកសសៃកែច្នៃសម្រាប់ឆ្កឹៈសោចំនួន០១ 

_ ទួរណឺវិស ចំនួន០១ ពេលនោះសមត្ថកិច្ចក៏ធ្វេីការនាំខ្លួនជនសង្ស័យទាំង០៣នាក់​ រួមជាមួយវត្ថុតាង​ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក​ ដេីម្បីសាកសួរបន្តតាមនីតិវិធី។ 

 លោកអធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងទៀតថា ជនសង្ស័យ០៣នាក់​ និងបក្ខពួក០១នាក់ទៀតរត់គេចខ្លនរួមមាន៖

១.ឈ្មោះ គល់ ថុន ភេទប្រុស អាយុ៣៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន អ្នកមើលផ្លូវ) ។

២.ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន អ្នកឆ្កឹៈមេសោ) ។

៣.ឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន អ្នករក្សាទុកវត្ថុតាងនិងមើលផ្លូវ) ។

៤.ឈ្មោះ សិទ្ធ  ភេទប្រុស អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មេខ្លោង គេចខ្លួន) ។

លោកអធិការនគរបាលស្រុកអង្គស្នួល បានបន្តឱ្យដឹងទៀតថានៅចំពោះមុខសមត្ថកិច្ចជន សង្ស័យ ទាំង០៣នាក់ បានឆ្លើយសារភាពថា​ ខ្លួនមានបក្ខពួកចំនួន០១ទៀត ឈ្មោះ សិទ្ធ ជាអ្នកបើកផាសអេប ( Pass App) ដឹកចេញពីស្ទឹងមានជ័យ មកទម្លាក់នៅកន្លែងកើតហេតុ ហើយជនសង្ស័យឈ្មោះ សិទ្ធ ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាព ។ ហើយជនសង្ស័យបានសារភាពបន្តទៀតថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វារតូបកាត់សក់របស់ជនរងគ្រោះបំណងលួចយកសម្ភារៈពិតប្រាកដមែន តែត្រូវបានជនរងគ្រោះឃេីញ​ទាន់ ក៏នាំគ្នាគេចខ្លួនហេីយត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានតែម្តង។ 

  ជនរងគ្រោះជាម្ចាស់តូបកាត់សក់​មាន ឈ្មោះ ស៊ា វិសាល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ចំពោះករណីនេះដែរ កម្លាំងផ្នែកជំនាញនៃអធិការនគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *