Breaking News

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្តីសម្រេច ស្តីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច៖ ប្រការ១ ផ្អាកជាបណ្ដោះអាសន្នការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុង សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ប្រការ២ ប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ប្រការ៣ ប្រគល់ភារកិច្ចជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ កងកម្លាំងនគរបាលជាតិ ក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើនៅតែបន្តសកម្មភាពផ្ទុយពីប្រការ១ នៃ សេចក្ដីសម្រេចនេះ។

ប្រការ៤ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រធានអង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ៕

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *