Breaking News

សម្តេចមហាបវរធិបតី ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព ក្រោយអញ្ជើញថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញហើយ ប្រកបដោយសុវត្ថិភាព ក្រោយអញ្ជើញចូលរូមកិច្ចពិភាក្សាទូទៅ នៃសម័យ ប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

សម្ដេចធិបតី បានថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិ ដោយផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន៖
១.បដិវត្តន៍ពិភពលោក
២.វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា
៣.ការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តន៍កម្ម នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រៅពីការថ្លែងសន្ទរកថានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានជំនួបជាមួយឥស្សរជនជាន់ខ្ពស់ និងតំណាងស្ថាប័នមួយចំនួន រួមមាន អគ្គលេខាធិការអង្គការសហប្រជាជាតិ, ជួបសំដែងការគួរសមជាមួយ អនុរដ្ឋមន្ត្រីស្ដីទី នៃក្រសួងការបរទេសសហរដ្ឋអាមេរិក, ជួបជាមួយប្រធានាធិបតីទីម័រឡេស្តេរ, ជួបជាមួយនាយកមជ្ឈមណ្ឌលការអភិវឌ្ឍប្រកបដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី និងជួបជាមួយតំណាងក្រុមហ៊ុនជាច្រើនទៀត ដើម្បីទាក់ទាញការវិនិយោគ ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។

សម្ដេចធិបតី ក៏មានកម្មវិធីមួយចំនួនទៀត រួមមានការអញ្ជើញបើកវេទិកាសេដ្ឋកិច្ចសហរដ្ឋអាមេរិក-កម្ពុជា ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគពីសហរដ្ឋអាមេរិក មកកាន់កម្ពុជា។ ជាមួយគ្នានោះ សម្ដេចក៏បានជួបជាមួយនឹងសហគមន៍ខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។

សូមជម្រាបថា ក្នុងជំនួបជាមួយលោកស្រី វ៉ិចតូរីយ៉ នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក, លោកស្រី បានជម្រាបជូនសម្តេចថា អាមេរិកសម្រេចផ្តល់ជូនកម្ពុជាវិញ ដោយមិនចាំបាច់ឲ្យកម្ពុជាស្នើសុំនោះទេ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិក បានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *