ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អនោះ លោកដេ ម៉ៅ បានបញ្ជាក់ប្រាប់សារព័ត៌មានថា រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ គឺស្របតាមបែបបទរដ្ឋបាល។
តាមរយៈបណ្ដាញព័ត៌មាន Fresh News កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ ដេ ម៉ៅ បានអះអាងថា លោកមិនបានទទួលលាភសក្ការៈពីមន្រ្តីណាម្នាក់ទេ រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ ពោលលោកធ្វើអ្វីមួយ គឺស្របតាមបែបបទរដ្ឋបាល។
ទាក់ទងករណីចេញលិខិតបង្គាប់ការនេះ បើតាមបើតាមប្រភពច្បាស់ការណ៍ពីមន្ត្រីដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្តីបន្ទោសខ្លាំងៗទៅលើលោក ដេ ម៉ៅ
អត់មានសិទ្ធិចេញលិខិតបង្គាប់ការទេ។ ហើយការចេញលិខិត
បង្គាប់ការ គឺមិនត្រឹមត្រូវ។ លោកស្នងការក៏បានអប់រំ ណែនាំលោក ដេ ម៉ៅ ផងដែររឿងចេញលិខិតបង្គាប់ការនេះ។ លោកស្នងការក៏បានបញ្ជាជាបន្ទាន់ឲ្យលោកដេ ម៉ៅ បញ្ឈប់ាបន្ទាន់ការចេញលិខិតបង្គាប់ការមិនត្រឹមត្រូវ។ ដោយលោកស្នងការបានលើកឡើងថា ការចេញលិខិតបង្គាប់ការ គឺមានតែអគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានី ខេត្ត អគ្គនាយក ប្រធាននាយកដ្ឋាន អង្គភាពចំណុះមិនមានសិទ្ធិចេញលិខិតបង្គាប់ការទេ។
ប្រភពពីមន្ត្រីដដែលបានបន្តថា បើសិនជាករណីនេះ មិនត្រឹមត្រូវ សុំអគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យមើលករណីនេះផង ពីព្រោះវាជះឥទ្ធិពល និងជាគំរូមិនល្អក្នុងការអនុវត្តដឹកនាំក្នុងអង្គភាពមួយ។
គួរបញ្ជាក់ថា កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ គឺមានការចូលរួមពីស្នងការរងទទួលផែនចរាចរណ៍ ស្នងការរងទទួលផែនសាណ្តាប់ធ្នាប់ នាយ នាយរងការិយាល័យ និងអធិការនគរបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងអធិការងទទួលផែនចរាចរណ៍ផងដែរ ដែលបានចូលរួម នឹងបានដឹងលឺរឿងលោកស្នងការស្តីបន្ទោសលោក ដេ ម៉ៅ រឿងលិខិតបង្គាប់ការ៕SRN
Hey there! I understand this is kind of off-topic however I had to ask. Does running a well-established blog such as yours take a lot of work? I am completely new to operating a blog however I do write in my diary daily. I’d like to start a blog so I can easily share my personal experience and thoughts online. Please let me know if you have any kind of recommendations or tips for brand new aspiring blog owners. Appreciate it!