ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១នៅសាលសន្និសីទបន្ទាយស្រីនៃវិមានេដ្ឋសភា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធនាគានិងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាកម្ពុជាដោយមានការចូលរួមពីឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការរដ្ឋសភារដ្ឋសភា ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម អគ្គនាយក លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញអាយប៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការងារមហាសន្និបាតអាយប៉ា(AIPA)លើកទី៤៣។
កិច្ចប្រជុំនេះមានគោលបំណងត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំអោយទទួលបានជោគជ័យក្នុងពេលដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាយប៉ាលើកទី៤៣៕ដោយ៖ សិរី នាគ