Breaking News

ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូក«ខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក» នៅទន្លេវ៉ៃគោ រយៈពេល២ថ្ងៃ នៅខែវិច្ឆិកា

ស្វាយរៀង៖ ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូក«ខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក» នៅទន្លេវ៉ៃគោ ស្ថិត នៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនាកម្សាន្ត។

រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដើម្បីឲ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ រដ្ឋបាលខេត្ត​ បានអនុញ្ញាតឲ្យសាធារណជន ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ដែលចង់ចូលរួមប្រណាំង សូមចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងទស្សនាឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងឲ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *