Breaking News

ឈ្មោះ តាំង សំណាង ដែលមិនមែនជាមេធាវី បាននិងកំពុង លួចប្រកបវិជ្ជាជីវៈមេធាវី ដោយខុសច្បាប់ បានបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី)

ភ្នំពេញ៖ ឈ្មោះ តាំង សំណាង ដែលមិនមែនជាមេធាវី បាននិងកំពុងលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់ បានបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់របស់ឈ្មោះ តាំង សំណាង របស់ គណៈធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព “ អែស អរ អិន ”ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

គណៈធាវីនៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យឃើញថា នាពេលថ្មីៗនេះ ឈ្មោះ តាំង សំណាង ដែលមិនមែនជាមេធាវី បាននិងកំពុងលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុស ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី) ហើយផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកច្បាប់ តាក់តែង លិខិតនានាពាក់ព័ន្ធវិស័យច្បាប់ជូនអតិថិជន ដែលករណីនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ វិជ្ជាជីវៈមេធាវី។

ចំពោះករណីលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់របស់ឈ្មោះ តាំង សំណាង នេះ គណៈមេធាវីបានសម្រេចប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា គណៈមេធាវីបាន ពិនិត្យ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់ការរំលោភបំពាន ឬការលួចប្រកប វិជ្ជាជីវៈមេធាវីដោយខុសច្បាប់ ពីសំណាក់បុគ្គលដែលមិនមែនជាមេធាវី ដោយមិនរួញរា ឡើយ។

គណៈមេធាវីសូមថ្លែងអំណរគុណនិងធ្វើការលើកទឹកចិត្តចំពោះរាល់ការផ្ដល់ព័ត៌មាន អំពីការរំលោភបំពាន ឬការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់ ពីសំណាក់បុគ្គលដែល មិនមែនជាមេធាវី។

អាស្រ័យហេតុដូច្នេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *