Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាក់ខែកម្មករឡើង៤ដុល្លារ អ្នកខ្លះថា តិច អ្នកខ្លះថា ច្រើន តែសំខាន់ យើងខំឲ្យបានឡើងខណៈដែលវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងមាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រាក់ខែឡើងបានបន្ថែម៤ដុល្លារ កម្មករថា តិច តែថៅកែថា ច្រើន ព្រោះប្រាក់ខែគោលខ្ពស់ហើយ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ពិភពលោក កំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច តម្រូវការបញ្ជាទិញទំនិញមានការថយចះុ »។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា « សំខាន់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ខិតខំតម្លើងប្រាក់ខែឲ្យបានដល់កម្មករកម្មការិនី ទោះតិចក្តីច្រើនក្តី ឡើងជារៀងរាល់ឆ្នាំ»។

យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា «រាជរដ្ឋាភិបាល គិតគូទាំងថៅកែ និងកម្មករ បាតដៃក៏សាច់ ខ្នងដៃក៏សាច់ ប្រសិនបើតម្លើងប្រាក់ខែខ្ពស់ពេកដល់កម្មករ ថៅកែគ្មានលទ្ធភាព អាចបិទទ្វាប៉ះពាល់ដល់ការងារកម្មករ ដូច្នេះហើយថៅកែមានលទ្ធភាពតម្លើង២ដុល្លា រាជរដ្ឋាភិបាលជួយ២ដុល្លា ដើម្បីឲ្យបាន៤ដុល្លា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ប្រាក់ខែកម្មករនៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង ដែលកំពុងប្រកួតប្រជែងចង់បានអ្នកវិនិយោគទៅប្រទេសគេ ដូច្នេះស្ថិតក្នុងភាពលំបាកនេះ យើងអាចតម្លើងបាន យើងចែកគ្នារស់ រក្សាឆ្នាំបាយ ពង្រីកឆ្នាំបាយរបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា «កំឡុងពេលដែលយើងតម្លើងប្រាក់ខែកម្មករ យើងក៏បានបញ្ចះុថ្លៃអគ្គិសនី និងថ្លៃទឹក ព្យាយាមកាត់បន្ថយថ្លៃចំណាយកម្មករ»។
សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមា បានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤។

គិតក្នុងឆ្នាំ២០២៣នេះ បងប្អូនកម្មករនិយោជិតអាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិក យ៉ាងតិចក្នុងមួយខែដោយរួមទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចដូច ជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាព ការងារ ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង កម្មករនិយោជិតទទួលបានប្រាក់ឈ្នួល ជាមធ្យម ២៥៩ ដុល្លារអាម៉េរិក ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗទៀត៕SRN

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *