Breaking News

លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រៃជ្រាំង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ។

ក្នុងឱកាសនោះលោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី រួមមាន ៖ បច្ច័យកសាងវត្ត ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល សាដក ចំនួន ១០ប្រអប់ ទឹកបរិសុទ្ធ ចំនួន ៥០យួរ ទឹកផ្លែឈើ ចំនួន ៥កេស មី ចំនួន ៥កេស ត្រីខកំប៉ុង ចំនួន ៥យួរ នំធុង ចំនួន ៥ធុង ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ និងប្រេងឆា ចំនួន ២ដបធំ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តផងដែរ៕

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *