Breaking News

រដ្ឋបាលខេត្តកណ្ដាល កំណត់យកថ្ងៃទី២៩ ខែតុលា ខាងមុខនេះ រៀបចំពិធីបុណ្យអ៊ុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេច្ដីជូនដំណឹងដល់សាធារណជនថា អាជ្ញាធរនឹងកំណត់យកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងការរៀបចំពិធីបុណ្យអ៊ុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

សេចក្ដីជូនដំណឹងនេះដែលអង្គភាព “ អែស អរ អិន” ទទួលបាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល មានការរៀបចំសំដែងសិល្ប: តន្រ្តី ការតាំងពីពរណ៍ និងការបាញ់កាំជ្រួចផងដែរ។

រដ្ឋបាលខេត្តកណ្ដាល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ មេត្តាមកចូលរួមកម្សាន្តដោយសេរី ជាមួយនឹងការរៀបចំសន្តិសុខ សុវត្ថិភាពជូនយ៉ាងរឹងមាំ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តដូចខាងក្រោម៖

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ប្រកបដោយជោគជ័យជូនពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *