កំពង់ចាម៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសផ្ទេរប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម នៅទីស្នាក់ការគណបក្សខេត្ត ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណៈកម្មាធិការបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ជំនួសឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ៕