Breaking News

លោក សូ រតនៈ ប្រធានយុវជនការពារសន្តិភាពបានទទួលយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំរាប់ទុកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ

ភ្នំពេញ៖ កាលពីថ្ងៃសោរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ ក្រុមយុវជនការពារសន្តិភាព  លោក សូ រតនៈ ប្រធានយុវជនការពារសន្តិភាព ព្រមទាំងសមាជិក បានចូលរួមទទួលអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ។

លោក សូ រតនៈ ប្រធានយុវជនការពារសន្តិភាព ថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកជំទាវបណ្ឌិតពេជ​ ចន្ទមុន្នី​ហ៊ុន​ ម៉ាណែត​ ដែលបានផ្តល់ជូននូវ អង្ករ​ មី​ ថវិការ​ និងសម្ភារៈ​ មួយចំនួន ដល់ក្រុមយុវជនការពារសន្តិភាព​ តាមរយៈលោក ប៉ុល​ សារិន​ និងលោក វាំង​ សុភា​ ដើម្បីអោយក្រុមការងារយុវជនការពារសន្តិភាព​ ធ្វេីសកម្មភាពមនុស្សធម៌​  និងចែកជូនប្រជាពលរដ្ឋ​ ដែលពិការភាព​ និងមានការខ្វះខាតតាមបណ្តាលខេត្ត/ក្រុង និងសូមគោរពជូនពរសម្តេច​ និងលោកជំទាវបណ្ឌិត​ មានសុខភាពល្អ​ បរិបូរណ៍​ ទទួលបានជោគជ័យគ្រប់ភារកិច្ច​ជូនជាតិ​ និងប្រជាជនកម្ពុជា ៕ដោយ៖ ហួត ម៉េងហួ

 

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី

Leave a Reply

Your email address will not be published. Required fields are marked *