កណ្តាល៖ កាលពីរសៀលថ្ងៃសៅរ៌ ទី៧ ខែតុលា ឆ្នាំ២០២៣នេះ លោក សូ រតនៈ ប្រធានយុវជនការពារសន្តិភាព អមដំណើរ ដោយលោកអនុប្រធាន វៀត សារិទ្ធ រួមទាំងក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋដែលពិការភាព និងខ្វះខាតចំនួន ២គ្រួសារ ស្ថិតនៅ ភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រជាពលរដ្ឋពិការភាពទាំង ២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១បេ , មី ១កេស, ទឹកបរិសុទ្ធ ១យួរ, ទឹកត្រី ១យួរ, ទឹក ស៊ីវអ៉ីវ១យួរ, អំបិល ១កញ្ចប់, សារ៉ុង ១, ស្ករស ១កញ្ចប់,ប៊ីចេង ១កញ្ចប់, ប្រេងកូឡា ១ដប,ប្រេងខ្យល់ ១ដប និងថវិការ ៤មុឺនរៀល។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ២គ្រួសារពិការភាពខាងលើ ១គ្រួសារ ទទួលបានរទេះជនពិការបន្ថែម១គ្រឿង និង ១គ្រួសារទៀត ទទួលបានឈេីច្រត់(ជើងរៀនដើរ) ១គ្រឿងបន្ថែមផងដែរ ។
ក្រោយពីបានចែកជូននូវអំណោយរួច ប្រជាពលរដ្ឋទាំង ២គ្រួសារ និងអាជ្ញាធរ សូមគោរពអរគុណ និងជូនពរដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕ដោយ៖ ហួត ម៉េងហួ