ខេត្តកណ្តាល៖ កាលពីព្រឹក ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនិងថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ លោក ចាន់ ជឿន ព្រមទាំងក្រុមការងារ បានចុះជួសជុលផ្លូវ លំមួយខ្សែប្រវែង ៣៥០ម៉ែត្រដែលបានរងការខូចខាតទាំងស្រុង ដោយគ្រោះធម្មជាតិ ស្ថិតនៅភូមិ ព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រង់ចំណុចផ្លូវប្រសព្វ ព្រែកឆ្តោ ឆ្ពោះទៅវត្តពោធិ៤ដើម(ស្រះលាវ)។
លោក ចាន់ ជឿន បានអោយអង្គភាព “ អែស អរ អិន ” ដឹងថា លោកនិងក្រុមការងារ បានជួសជុល ផ្លូវមួយខ្សែប្រវែង ៣៥០ ម៉ែត្រ នេះដើម្បីប្រយោជន៍សាធារណៈ និងដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើបុណ្យប្រពៃណីជាតិ(បុណ្យភ្ជុំបិណ្ឌ)នៅវត្តពោធិ៤ដើម នៅថ្ងៃខាងមុខនេះ ។
លោក ចាន់ ជឿន បន្តថាផ្លូវមួយខ្សែប្រវែង៣៥០ម៉ែត្រនេះ លោកបានចំណាយថវិការ ៧៥០ដុល្លារ និងខ្សាច់ចំនួន៨ឡាននិង លោក ភួង សាមឌី បានចូលរួមជួយខ្សាច់ចំនួន១ឡានផងដែរ ៕ដោយ៖ ភួង សាមឌី