ភ្នំពេញ៖ លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) រដ្ឋមន្រ្តីប្រតិភូអមនាយករកដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីទី៧នេះ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា ៖ មានពេលបន្តិចមុនចូលប្រជុំ សូមលាតត្រដាងការពិតមួយ ក្រោយពីអមដំណើរអស់រយៈពេល២ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជំនួបកំពូលទ្វេភាគីឬពហុភាគីជាច្រើននៅក្នុងតំបន់អាសុី ៖
-គ្រប់មេដឹកនាំកំពូល(ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ឬក៏ជួនកាលស្តែងឱ្យឃើញជាក់ស្តែងតែម្តង នូវ ការគោរព, ការនឹករឭក, និងការកោតស្ញប់ស្ញែង, ដូចពាក្យលោកថា «ចេះដប់មិនស្មើប្រសប់មួយ»
-ទាំងនេះ ឆ្លុះបញ្ចំងឱ្យឃើញនូវការពិតមួយទៀត នោះគឺលក្ខណៈសម្បត្តិជា«រដ្ឋបុរស»ប្រកែកមិនបានរបស់ សម្តេចតេជោ ដែលថ្នាក់ ដឹកនាំតំបន់អាសុីទទួលស្គាល់ជាឯកច្ឆ័ន…
-ទាំងនេះក៏ជាសម្ពាធមួយដែរមកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត…សម្ពាធនៃទំនួលខុសត្រូវចំពោះមុខមាត់ជាតិកម្ពុជានោលើឆាកតំបន់, សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃ«វប្បធម៌លទ្ធផល»(ដឹកនាំរដ្ឋាភិបាលជំនាន់ថ្មីដែលត្រូវតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ពិសេសអង្គការតំបន់អាស៊ាន…៕