កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទអញ្ជើញចូលរួមកិច្ចប្រជុំគណ: កម្មការ និងអនុគណ:កម្មការ នានា នៃគណ: កម្មការរៀបចំពិធីអុំទូក ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្តាលក្រោមវត្តមានឯកឧត្តមអភិបាលខេត្តកណ្ដាល។
សូមជម្រាបជូនផងដែរថា “ក្នុងព្រះរាជពិធីអុំទូកនេះ រដ្ឋបាលខេត្តកណ្តាល ក៏មានការរៀបចំឱ្យមានការប្រគំតន្ត្រី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ”។
ទន្ទឹមនោះ រដ្ឋបាលខេត្តកណ្ដាល សូមអញ្ជើញទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលរួមកម្សាន្តសប្បាយរីករាយ និងអបអរសាទរក្នុងព្រះរាជពិធីអ៊ុំទូកនេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីនៃការប្រកួតប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបរិយាកាសរីករាយក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ៕ដោយ៖ សិរី នាគ