Breaking News

ដីព្រៃភ្នំអង្គុញនៅខេត្តកំពត នៃសហគមន៍ផ្តៅ កំពុងប្រឈមនឹងហានិភ័យរលាយបាត់បង់ពីដីរបស់រដ្ឋ មកជាដីរបស់ឯកជន

ខេត្តកំពត៖ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ព្រែកត្នោត បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃរបស់រដ្ឋនៅចំណុចភ្នំអង្គុញ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានគេជួលក្រុមកម្មករមកកាប់ព្រៃធ្វើរបងនិងកាយព្រំធ្វើផ្លូវហ៊ំពាត់ដីបំណងយកធ្វើជាកម្មសិទ្ធិឯកជន ដែលគេថាសង្ស័យជាដីនៃឧទ្យានជាតិ។ ប្រជាពលរដ្ឋបានលើកឡើងថា៖ពួកគាត់កំពុងមានការព្រួយបារម្ភនូវដីរបស់រដ្ឋដែលប្រឈមនឹងការរលាយបាត់បង់ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជនពីសំណាក់ក្រុមឈ្មួញដីអ្នកមានលុយមានអំណាចពីសំណាក់មន្ត្រីធំៗ ជាមួយការដាំបង្គោលរបងព្រំដី និងមានការកាប់ឆ្កាដុត កាយប្រឡាយធ្វើផ្លូវហ៊ំពាត់យកដីនោះតែម្តង។

មិនតែប៉ុណ្ណោះម្ចាស់ដីអ្នកមានលុយបានជួលប្រជាពលរដ្ឋឲ្យនៅចាំមើលដីអោយខ្លួននៅទីនោះទៀតផង ។ 

 ពាក់ព័ន្ធករណីមានកម្មករកាប់ឆ្កាដុតព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំពាត់យកដី សង្ស័យជាដីឧទ្យានជាតិនោះ អង្គភាពយើងក៏បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានផ្តល់ឲ្យមកថា គឺជាជាប្រពន្ធលោក ចៅសង្កាត់ព្រែកត្នោត ជាអ្នកទិញដីតំបន់នោះរួមទាំងអ្នកផ្សេងទៀត បានជួលកម្មករកាប់ព្រៃដុតដាំបង្គោលរបង ថែមទៀតតែពួកគាត់មិនដឹងថាគេមានច្បាប់កាន់កាប់ឬដីគេមានប្លង់អីត្រឹមណានោះ ឬក៏អត់ប្លង់នោះទេ ។

ប្រភពបន្តឲ្យដឹងទៀតថាកន្លែងដីដែលគេកាប់ឆ្កាដុតធ្វើរបងនោះ ពួកគាត់ជាប្រជាពលរដ្ឋរស់នៅទីនោះ ក៏ធ្លាប់នាំគ្នាទៅកាប់ឆ្កាធ្វើចំការវិលជុំដាំស្រូវហូបក៏ដូចជាដំណាំដើមឈើហូបមានស្វាយ ខ្នុ ដូង ល្ហុង ស្វាយចន្ទី ចេក អំពៅ និងបានធ្វើរបងជាដើម តែត្រូវក្រុមមន្ត្រីជុំនាញខាងបរិស្ថានចុះទៅហាមឃាត់មិនពួកគាត់អាស្រ័យផល់នៅលើដីទីនោះឡើយ និងបានរុះរើរបងកាប់បំផ្លាញ់ផល់ដំណាំចោលទាំងអស់ តែពួកគាត់តូចចិត្តមិនបន្ទោសមន្ត្រីបរិស្ថានទេ បើការពារទុកជារបស់រដ្ឋនោះ តែសព្វថ្ងៃនេះហេតុអ្វីគេកាប់ឆ្កាដុតហុយផ្សែងងងិតពេញមេឃនិងបានដាំបង្គោលរបងពាត់លួសបន្លាខ្វែងខ្វាត់ពេញបានទៅវិញ?

ក្រោយពីក្រសួងបរិស្ថាន ចេញលិខិតជុំរាបជូនមក ឯកឧត្តម លោកជុំទាវ អភិបាល នៃគណអភិបាលខេត្ត ចុះថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ កម្មវត្ថុ សំណើសុំ អន្តរាគមន៍ចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នៅរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណកាន់កាប់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហញទីតាំងដី ជាអាទ៌ ដែលធ្វើឡើងនៅលើដី ក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវ:ចម្រុះ ។

បន្ទាប់មកលោក គង់ ប៊ុនរា មេឃុំព្រែកត្នោតក៏បានចេញលិខិតបដិសេធមោឃ:ភាព លើការចុះហត្ថលេខារបស់លោកកន្លងមក ទៅឯកសារលិខិតស្នើសុំផ្ទេសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ  ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិនិងរបៀងអភិរក្សជីវចម្រុះ នៃតំបន់ឧទ្យានជាតិបូកគោរ ធ្វើនៅថ្ងៃសុក្រអម្លុងខែកក្កដាឆ្នាំ២០២១កន្លងទៅនេះរួចហើយដែរ។

ពាក់ព័ន្ធនិងដីព្រៃត្រូវបានគេដុតឈូសឆាយកាប់ឆ្ការុករានទន្រ្ទានយកនេះប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា

តើមន្ត្រីជំនាញបរិស្ថានបានអនុវត្តច្បាប់មានភាពស្នើរគ្នាដែឬអត់?ព្រោះថាប្រជាពលរដ្ឋទីទាល់ក្រខ្វះខាត គ្មានលុយគ្មានអំណាចគ្មានខ្សែខ្នងធំ ពេលពួកគាត់ទៅចាប់ដីកាប់ឆ្កាសង់ ខ្ទម ផ្ទះ រោង ស្នាក់នៅនោះ គឺត្រូវមន្ត្រីបរិស្ថាន ចុះទៅរុះរើវ៉ៃកំទេចដុតបំផ្លាញចោលអស់ហើយ បើចាប់បានវិញខ្លះធ្វើសន្យាឲ្យបញ្ឈប់សកម្មភាពខ្លះទៀតត្រូវចាប់បញ្ជូនទៅតុលាការ ជាប់គុកជាប់ច្រវ៉ាក់ទៀតផង តែបើអ្នកមានលុយមានអំណាចខ្សែខ្នងគ្នាគេគឺមិនបង្ក្រាបឡើយ ប្រជាពលរដ្ឋស្នើសុំឲ្យមានការអនុវត្តច្បាប់ឱ្យស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ ព្រោះដីរបស់រដ្ឋសម្បត្តិរបស់រដ្ឋគឺការពារដោយច្បាប់ និងសូមសំណូមពរទៅដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពត និងឯកឧត្តមទេសរដ្ឋមន្ត្រី សាយសំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់មន្ត្រីចុះពិនិត្យអង្កេតស្រាវជ្រាវ ថាតើដីនៅតំបន់ដែលប្រជាពលរដ្ឋលើកឡើងខាងលើនោះវាស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិដែរឬទេហើយបានធ្វើការកាត់ឆ្វៀលពីតំបន់ការពាររួចឬនៅ ហើយដីនោះបានចេញប្លង់កម្មសិទ្ធិឬនៅ ហើយក៏សូមអំពាវនាវអាជ្ញាធរនិងមន្ត្រីជំនាញដែលពាក់ព័ន្ធមេត្តាជួយស៊ើបអង្កេតស្រាវជ្រាវឲ្យបានឲ្យបានច្បាស់លាស់ដើម្បីធានាបាននូវទ្រព្យសម្បត្តិរដ្ឋ នៅគង់វង់មកប្រើប្រាស់ជាប្រយោជរួម បើមិនដូច្នោះទេ ដីរបស់រដ្ឋសម្បត្តិធនធានរបស់រដ្ឋនឹងក្លាយទៅជារបស់ឯកជនជាក់ជាមិនខាន។

ពាក់ព័ន្ធនិងករណីខាងលើនេះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោកគង់ ប៊ុនរា មេឃុំព្រែកត្នោតបានប្រាប់ឲ្យដឹងថា រឿងនេះលោកធ្លាប់បានចេញលិខិតមោគភាពលើការទិញលក់ផ្សេងៗនៅទីតាំងដីនេះរួចហើយលោកថាព្រោះជាដីរបស់រដ្ឋហើយខាងជំនាញបរិស្ថានកំពុងស្រាវជ្រាវដើម្បីអនុវត្តច្បាប់ទៀតផង។ ចំពោះរឿងដែលថាប្រពន្ធរបស់លោកជាអ្នកជួលប្រជាពលរដ្ឋឲ្យទៅកាប់ឆ្កា ឈួសឆាយដីនិងជាអ្នកទិញដីដែលស្ថិតនៅតំបន់ឧទ្យានជាតិខាងលើនោះលោកមេឃុំបានប្រាប់ថាគឺមិនមែនទេ។

ចំណែកលោក អេង ប៊ុនឡូ ប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែថា លោកនិងចាត់មន្ត្រីរបស់លោកអោយចុះពិនិត្យមើលថាតើទីតាំងខាងលើនោះកំពុងមានការកាប់ឈួសឆាយរំលោភយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនពិតដែឬទេ។ នៅព្រឹកថ្ងៃដដែលនោះលោកអឹង ឆាយ អភិបាលរងខេត្តកំពតនិងជាអ្នកនាំពាក្យសាលាខេត្តកំពតបានឲ្យដឹងដែថាលោកមិនទាន់ទទួលព័ត៌មាននេះទេលោកថាសូមសួរទៅខាងជំនាញពាក់ព័ន្ធ។

ដោយឡែកលោក ប៉ឹល កុសល អភិបាលរងខេត្តកំពតបានប្រាប់អ្នកសារព័ត៌មានថា សូមសួរទៅអភិបាលក្រុងបូកគោ ព្រោះលោកជាប់រវល់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *