ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិគ្រួរសារ និង ជម្ងឺប្រចាំ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួន ដោយយកអំបែងកែវអាករខ្លួនឯង បណ្តាលស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។
ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលឡេីងកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៦៩ កែងផ្លូវ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សពមានឈ្មោះ ខុង រ៉ាឌី អាយុ៣៨ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅបន្ទប់ជួលនៅម្តុំផ្សារតូចទួលសង្កែ ស្រុកកំណើត នៅភូមិខ្លុយ ឃុំសូរិយូង ស្រុកតាំងគោក ខេត្តកំពង់ធំ។ មានប្រពន្ធ និង កូនចំនួនពីរនាក់ រស់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ប្រភពពត៌មានពីបងប្រុសសពរងគ្រោះបានប្រាប់អោយដឹងថាជនរងគ្រោះមានអាការៈជម្ងឺ គេងអត់លក់ និង បានដាក់ច្បាប់នៅកន្លែងការងារ ចំនួនពីរថ្ងៃ គាត់ក៏ហៅអោយមកស្នាក់នៅផ្ទះគាត់ នៅភូមិត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ចំនួន០៤ថ្ងៃហើយ ដេីម្បីព្យាបាលជំងឺ ហើយជនរងគ្រោះបានឈប់លេីសថ្ងៃសុំច្បាប់ចំនួនពីរថ្ងៃ ខាងក្រុមហ៊ុន បាន ខលមកសួរនាំគាត់ជាបងប្រុស ហេីយគាត់បាន ប្រាប់ពីមូលហេតុ ខាងក្រុមហ៊ុនក៏អោយគាត់ទៅជួបនិយាយគ្នា ។ ប្រភពដដែល បន្តថាកាលពីព្រឹកថ្ងៃទី២៦ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជួលហើយប្រាប់ថាទៅធ្វើការ បន្ទាប់មកខាងក្រុមហ៊ុន ក៏បានទាក់ទងមកសួរគាត់វិញ ថាអត់ឃេីញជនរងគ្រោះទៅធ្វើការ គាត់ក៏ចាប់ផ្តើមសង្ស័យ ក៏ព្យាយាមទំនាក់ទំនងទៅប្អូនប្រុស ខលចូល ប៉ុន្តែមិនមានអ្នកទទួល ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកេីតហេតុនៅព្រឹកម៉ោង៦:១៥នាទី គេឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1AF-7092 មកឈប់នៅហាងកាហ្វេមួយកន្លែង នៅក្រោយក្រសួងការពារជាតិ ផ្លូវ១២២ ។ ខណៈកំពុងអង្គុយផឹកការហ្វេរក្នុងទឹកមុខសោកសៅ បុរសរងគ្រោះ ក៏បានវៃបំបែកកែវកាហ្វេ ហេីយយកអំបែងមកអារបំពង់ករខ្លួនឯង បណ្តាលអោយឈាមស្រោចខ្លួនរបួសធ្ងន់ ។ ឃេីញអាការៈហូរឈាមស្រោចពេញខ្លួន ម្ចាស់ហាងបានដេញបុរសនោះ អោយទៅពេទ្យ ហើយបុរសនោះ ក៏ដេីរយកដៃខ្ទប់ឈាម ឆ្លងកាត់សួនច្បារហាត់ប្រាណ មកដួលស្លាបក្នុងថ្លុកឈាម នៅផ្លូវ១៦៩ កែងផ្លូវ១២២ ។
ចំពោះមូលហេតុនៃការធ្វើអត្តឃាតរបស់ជនរងគ្រោះត្រូវ បងប្រុសបង្កើតជនរងគ្រោះបានបង្ហេីបថា មូលហេតុដោយសារ ជំងឺប្រចាំកាយ គឺជំងឺសតិអារម្មណ៍ ដេកអត់លក់ជាច្រេីនថ្ងៃមកហេីយ និង បញ្ហារជាមួយគ្រួសារ ប្រពន្ធសុំលែង។
បន្ទាប់ពីសមត្ថកិច្ចបច្ចេកទេសនិង វិទ្យាសាស្ត្របានធ្វើកោសល្យវិច័យជុំវិញកន្លែងកើតហេតុ បានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារធ្វើអត្តឃាត អារករសម្លាប់ខ្លួនពិតប្រាកដ ។
បច្ចុប្បន្នសពប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕