Breaking News

ឆេះផ្ទះមន្ត្រីយោធាម្នាក់ក្នុងថ្ងៃដែលខេត្តក្រចេះកំពុងប្រារព្ធពិធីបុណ្យអុំទូក

ខេត្តក្រចេះ៖ លំនៅដ្ឋានរបស់មន្ត្រីយោធាខេត្តក្រចេះម្នាក់ស្ថិតភូមិស្រែស្តៅ១ សង្កាត់អូរឫស្សី ក្រុងក្រចេះខេត្តក្រចេះត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំពេលដែលរដ្ឋបាលខេត្តក្រចេះ កំពុងមមាញឹករៀបចំពិធីប្រណាំងទូកង យ៉ាងកងរំពង ដោយមានការអន្តរាគមពីសមត្ថកិច្ច ពាក់ពន្ឋជាប់ជាប្រចាំ ប៉ុន្តែហេតុកាណ៍នេះពុំបណ្តាលឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យ សម្បត្តិធ្ងន់ធ្ងរនោះទេ។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គីភយ័ឆាបឆេះនោះគឺជាកម្មសិទ្ឋរបស់ លោកស៊ាម គឹមទឹម អាយុ៤៨ឆ្នាំ គឺជាមន្ត្រីយោធាម្នាក់ស្ថិតក្នុងអង្គភាពតំបន់តំបន់ប្រតិបត្តិការសឹករង ខេត្ត ក្រចេះនិងប្រពន្ឋឈ្មោះហេង សុខនី អាយុ៤៦ឆ្នាំ ស្ថិតក្នុងស្រែស្តៅ១ សង្កាត់អូឫស្សី ក្រុងក្រចេះ។

សេចក្តីរាយការណ៍ពីកន្លែងហេតុបានឲ្យដឹងថា ផ្ទះដែលមានទំហំ ២ល្វែង កំពស់២ជាន់ខាងលើនេះ លោកស៊ាមគឹមទឹម និងគ្រួសារមិនបានស្នាក់ដោយផ្ទាល់ទេ គឺលោកបានសម្រេចជួលទៅឲ្យជនជាតិចិនរស់នៅ ដោយបានប្រាក់ឈ្នួលក្នុង១ខែប្រម៉ាណ១២០០ដុល្លា។ ចំណែកលោកសៀម គឹមទឹម និងក្រុមគ្រួសារសុខចិត្តជួលផ្ទះនៅទល់មុខគ្នា ក្នុងតំលៃជាង១០០ដុល្លារក្នុង១ខែ។ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆាបឆេះនេះឲ្យ បានពិតប្រាកដនៅឡើយទេ ប៉ុន្តែសេក្តីរាយការណ៍ពីមន្រ្តីអគ្គីភ័យបានបញ្ជាក់ពីមូលហេតុនេះដោយសារឆ្លងចរន្តអគ្គីសនីដែលផ្តើមចេញពីបន្ទប់ឡៅតឿ១កន្លែង នៅល្វែងខាងក្រោមដែលជនជាតិចិនកំពុងរសនៅ។

មន្រ្តីដដែលបានវាយតំលៃពីការខូចខាតទ្រព្យសម្បត្តិខូចខាតរួមមានបន្ទប់ឡៃតឿ ទំហំ៤គុណ៤ម៉ែត្រ,គ្រែ ដេកចំនួន១,ពួកដេក១,កុំព្យូទរ័១គ្រឿង។ ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង(រថយន្តរបស់ស្នងការដ្ឋានចំនួន២គ្រឿង,រថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង) ប្រើប្រាស់ទឹកសរុប ២រថយន្ត។

ករណីខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពន្លត់ទាន់ ពេលវេលា និងរលត់ទាំងស្រុងនៅវេលាម៉ោង២និង១៥ នាទីរសៀលនាថ្ងៃខែឆ្នាំដដែល៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *