Breaking News

រាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំងលោកឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស នេះបើយោងតាមអនុក្រឹត្យដែល អង្គភាពព័ត៌មាន “ អែស អរ អិន ” ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ ។

រាជរដ្ឋាភិបាលសម្រេច ៖
មាត្រា១ .តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូន ឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ អត្តលេខ ០០៤០២៦ ជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស ។

មាត្រា២ .រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមឺ ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *