ខេត្តពោធិសាត់៖ នៅវេលាម៉ោង៧និង៣០នាទីបន្តរហូតដល់វេលាម៉ោង៥និង០០នាទីថ្ងៃទី២៨វិច្ឆការ២០២១នេះជនសង្ស័យ៣នាក់រួមនិងវត្ថុតាងម៉ូតូ៤គ្រឿងត្រូវបានសមត្ថកិច្ចនគបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តពោធិសាត់ធ្វើការស្រាវជ្រាវនិងបំបែកសំបុកក្រុមចោលួចម៉ូតូមួយក្រុមដែលធ្វើសកម្មភាពនៅក្នុងខេត្តពោធិសាត់។
ស្នងការរងនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា.បានអោយដឹងថាដោយមានការបញ្ជាពីស្នងការនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ទោ ស ថេង អោយលោកដឹកនាំកម្លាំជំនាញនគបាលខេត្តដោយសហការជាមួយនគបាលក្រុងពោធិ៍សាត់ចុះធ្វើការស្រាវជ្រាវនិងបំបែកក្រុមចោលួចម៉ូតូ ។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើការផុតខ្លួនជនសង្ស័យ ៣ នាក់មាន:
១ឈ្មោះ.រិទ្ធដែន.ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែររសនៅក្នុងភូមិកោះកែវ.ឃុំត្រពាំងជង.ស្រុកបាកានមានមុខរបររត់ម៉ូតូឌុបទៅបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង ៨ និង ៩ នាទីព្រឹកថ្ងៃទី ២៨ វិច្ឆិកា ២០២១ ជើងសង្ស័យធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន ។
ទី២.ឈ្មោះ.ឈមពយ.ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិកោះកែវឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់មុខរបរមិនពិតប្រាកដត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃដដែលជនសង្ស័យត្រូវបានធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន ។
ទី៣ឈ្មោះ.យឿនចាន់រ៉ា.ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែររស់នៅភូមិគល់សង្កាត់ផ្ទះព្រៃក្រុងនិងខេត្តពោធិ៍សាត់មុខរបរលក់ម៉ូតូអ្នកទទួលផលចោរកម្មត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ១២ និង ២១នាទីថ្ងៃដដែលជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន ។
ស្នងការរងនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា.បានបញ្ជាក់ឲ្យដឹងទៀតថានៅមុនឈានដល់ការបង្ក្រាបករណីខាងលើនេះនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទីថ្ងៃទី២៧វិច្ឆិការ២០២១នៅចំណុចផ្លូវជាតិលេខ ៥ ខាងមុខផ្ទះផឹកនៅភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃក្រុងខេត្តពោធិ៍សាត់បានកើតមានករណីក្រុមជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពនោះយកម៉ូតូមួយគ្រឿងដាក់នៅផ្លូវខាងមុខផ្ទះជិះចេញទៅបាត់ម៉ូតូដែលត្រូវក្រុមចោរលួចនោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1A5134 ជារបស់ឈ្មោះឡាយគន្ធាភាពស្រីអាយុ ៤១ ឆ្នាំរស់នៅភូមិសង្កាត់កើតហេតុខាងលើមុខរបរលក់ដូរខណះដែលម្ចាស់ចតទុកចោលមិនបានដកសោចេញ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើនេះមានម្នាក់ជាអ្នកទទួលផលចោរកម្មហើយក៏ជាជាងម៉ូតូផងដែរក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូចំនួន ៤ គ្រឿងប្រភេទហុងដា ។
បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់រួមនឹងវត្ថុតាងម៉ូតូ ៤ គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់ឃាត់ខ្លួននាំមកស្នងការនគរបាលខេត្តសាកសួរនិងកសាងឯកសារគ្រោងនិងបញ្ជូនទៅសាលាដំបូងនៅថ្ងៃស្អែកនេះហើយ ៕SRN