ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឱ្យបានជ្រាបថា ក្នុងយុទ្ធសាស្ត្រជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាស នៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងកែប ខេត្តកែប។
ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ផ្សារភ្ជាប់នឹងទេសចរណ៍នាឱកាសនេះ ក្រសួងសូមអញ្ជើញ លោក លោកស្រីជាផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតផលខ្មែរដែលមាន គុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវអនុលោមតាមស្តង់ដារ ផលិតកម្ម មកពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងឱកាសនេះ។
ក្រសួងពាណិជ្ជកម្ម សូមផ្តល់អាទិភាពខ្ពស់លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិត ច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន សូមប្រញាប់រួសរាន់មកដាក់ ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញសាធារណជនទូទៅ ចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋានដីឡូត៍ លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
9fe47x
y58ylt
ql84bp
m3045d
eb5asb
xjrogh
k50ok7
rkluo1
t7qnnx
ug00ql
mae3p5
0pa6ym
baa3dl
6597oy
5415z0
3ee5d8
euytsw
njs83s
s8v9qi
zr8y1d
idskab