Breaking News

ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក

ភ្នំពេញ៖ របស់ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក ដោយបញ្ជាក់ថា ក្រសួងវប្បធម៌និងវីចិត្រសិល្បៈមានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស មានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក (ICC-Angkor)ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Audrey Azoulay អគ្គ នាយិកាអង្គការយូណេស្កូ លោកជំទាវ Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក Komura Masahiro អនុរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនៃប្រទេសជប៉ុន លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ប្រទេសជាសមាជិកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងបណ្តាប្រទេសជាមិត្ត ផ្សេងៗទៀត។ សន្និសីទនេះរៀបចំឡើង ដើម្បីពិនិត្យលើសមិទ្ធផលអភិវឌ្ឍ និងអភិរក្សរមណីយដ្ឋានអង្គរ-សំបូរ ព្រៃគុករយៈពេល ៣០ឆ្នាំកន្លងមក ក៏ដូចជាការដាក់ចេញនូវសេចក្តីប្រកាសរួមស្តីពីការបន្តកិច្ចសហប្រតិបត្តិការ១០ឆ្នាំ ទៅមុខ។ ដោយឡែកនៅរសៀលថ្ងៃដដែលលោកស្រី បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមជាមួយលោក Lazare ELOUNDOU ASSOMO ប្រធានគណៈ កម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំ កម្ពុជា ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំបច្ចេកទេសបើកចំហរ ដើម្បី ពិនិត្យពិភាក្សា និងអនុម័តសេចក្តីប្រកាសរួមនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤នេះ។ អង្គសន្និសីទសម្រេច បាននូវលទ្ធផលដូចខាងក្រោម៖

១- អង្គសន្និសីទបានសម្តែងនូវការគោរព ដឹងគុណ ថ្វាយចំពោះព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំបូជានូវព្រះបញ្ញាញាណ និងឆន្ទៈមោះមុតក្នុងកិច្ចគាំពារនិងថែរក្សាអង្គរ ជាមរតករបស់បុព្វបុរសខ្មែរ តំណាងអត្តសញ្ញាណជាតិ និងជាបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ។

២-បានសម្តែងនូវគារវភក្តីភាពប្រកបដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសន៍គណៈកម្មាធិការ អាយស៊ីស៊ីអង្គរ ដែលព្រះអង្គជានិច្ចជាកាលបានដឹកនាំ គាំទ្រនូវរាល់កិច្ចការនានាក្នុងការគាំពារនិងថែរក្សាអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌របស់ជាតិទាំងមូល។

សូមអានខ្លឹមសារទាំងស្រុង របស់ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *