Breaking News

ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ

កណ្តាល៖ ឯកឧត្តម គង់ សោភណ្ឌ ក្នុងនាមអ្នកដឹកនាំខេត្ត កណ្តាល សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត បន្តពី សម្ដេចអគ្គមហាសេនាបតីតេជោ។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាយុវជនដ៏ឆ្នើមមួយរូប របស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុង បេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ដោយ៖ សិរី នាគ

Check Also

សមត្ថកិច្ចឃាត់អ្នកបើកបររថយន្ត៥នាក់ ខណៈកំពុងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន​

Leave a Reply

Your email address will not be published. Required fields are marked *