Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រយះពេល៣ខែ ជួបកម្មករកម្មការិនី ជិត២០ម៉ឺននាក់

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយះពេល៣ខែ នៃការកាន់តំណែងជានាយករដ្ឋមន្រ្តីបានជួបកម្មករកម្មការិនី ជិត២០ម៉ឺននាក់។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា «ក្នុងមួយអាណត្តិ នៃការដឹកនាំរបស់ខ្ញ៉ំអាចនឹងជួបជាមួយកម្មករ កម្មការិនីអាច២ជ៉ំ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងដោះស្រាយបន្តទៀត»។

សម្តេចធិបតីបញ្ជាក់ថា «កំលាំងសេដ្ឋកិច្ចត្រូវតែជំរុញ តាមរយះការបង្កើតការងារ សមធម៌ គឺចែកផលលាភ កាត់បន្ថយភាពក្រីក្រ »។

សម្តេចធិបតីបញ្ជាក់បន្តថា «យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ រីកចំរើនពីមួយជំនាន់ទៅមួយជំនាន់»៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *