Breaking News

កម្លាំងសមត្ថកិច្ច នឹងបង្កើនការការពារ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅកាន់តែល្អប្រសើរ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនឹងបង្កើនការការពារ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីការប្រារព្ធពិធីនៅថ្ងៃទី២ ប្រព្រឹត្តទៅកាន់តែល្អប្រសើរ។ នេះបើយោងតាមការឱ្យដឹងពីឧត្តម សេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ថា នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ស្ថានភាពទូទៅក្នុងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរច្រើន ទាំងដំណើរការនៃការប្រារព្ធពិធី ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងបញ្ហាចរាចរនិងបទល្មើសផ្សេងៗ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ក្នុងនាមគណបញ្ជាការនៅតំបន់ Aតាមដានរាល់សភាពការណ៍ សម្រាប់គ្រប់គ្រងស្ថានការណ៍នៃចំណុចប្រឈម និងសំណូមពរនានា។ នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ប្រជាពលរដ្ឋប្រមាណជាង១លាននាក់ បានចូលមកតំបន់ A1 រហូតដល់ A11។

អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ មេត្តាចូលរួមគោរពនូវច្បាប់ចរាចរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងខ្លួនឯង និងអ្នកដទៃ ដែលនាំឱ្យសុខសប្បាយទំាងអស់គ្នា។ ក្រៅពីនេះក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្ត ត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងចូលរួមថែរក្សាសុវត្ថិភាពក្រុមគ្រួសារ ផងដែរ ខណៈនឹងមានការបាញ់កាំជ្រួច និងជាពិសេសការមើលថែកូនតូចៗឱ្យបានល្អ ចៀសវាងការវង្វេងបាត់ ដោយសារមានមនុស្សច្រើន៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *