Breaking News

ស្នងការ​នគរបាល​ខេត្តកំពត ស្នើ​សុំ​គោល​ការ​ណ៏​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បណ្តេញ​ អធិការរង​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ

ខេត្តកំពត ៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ បាន​ស្នើ​សុំ​គោល​ការ​ណ៏​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បណ្តេញ​លោក​អនុ​សេនី​យ៏​ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដែល​បាន​ពាក់​ព​ន្ធ័​ប្រើប្រាស់​គ្រឿងញៀន និង​បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​កងកម្លាំង​នគរបាល​ជាតិ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានអោយ​ដឹង​ថា ការ​ស្នើ​សុំ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​នេះ ដោយ​អនុវត្ត​វិន័យ​០០៦ របស់​កងកម្លាំង​នគរបាល​ជាតិ បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​អនុ​សាស​ន៏​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កងកម្លាំង​ដាច់ខាត មិន​ត្រូវ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន និង​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ។

លោកស្នងការ​នគរបាល​ខេត្តកំពត ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​បណ្តេញចេញ​អធិការរង​រូប​នេះ គឺជា​សារ​ព្រមាន​ដល់​កងកម្លាំង​ទាំងអស់ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពត ដាច់ខាត​មិន​ត្រូវ​ពាក់​ព​ន្ធ័ និង​គ្រឿងញៀន នោះ​ទេ ៕
ប្រភព៖ “ អែស អរ អិន”

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *