Breaking News

អភិបាលក្រុង​កែ​ប និងនាយករដ្ឋបាលម្នាក់​ទៀត ត្រូវ​អង្គភាពប្រឆាំងអំពើពុកលួយ​ ឃាត់ខ្លួន

ខេត្ត​កែប៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ខេង យ័ន ដែលជាអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបម្នាក់ទៀត​ បន្ទាប់ពី​លោកបានបញ្ចប់កិច្ចប្រជុំមួយកាលពីថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៤នេះ​ សង្ស័យ​ពាក់ព័ន្ធ​ករណី​ពុករលួយ​។

បើតាមលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋា​នខេត្តកែប​ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៤នេះ​ថា ជុំវិញករណី​ឃាត់ខ្លួន​អភិបាលក្រុង​កែ​ប និងនាយករដ្ឋបាល​ខាងលេីនេះ​ គឺអាច​ពាក់ព័ន្ធ​ករណី​ពុករលួយ​។

លោកស្នងការ​រងរូបនេះ​ បានបន្ថែមថា​ ករណី​ខាងលើ​នេះ​ គឺ​មន្ត្រី​ ACU បានជិះ​រថយន្ត​ចំនួន​បីគ្រឿង​ មានដូចជា​ រថយន្ត​ហ្វ័ត​ ,រថយន្ត​ឡង់គ្រីស័រ​ និងរថយន្ត​ម៉ាស្ដា​ បានចុះទៅឃាត់ខ្លួន​អភិបាលក្រុង​កែ​ប និងនាយករដ្ឋបាលម្នាក់​ទៀត រួចបញ្ជូនខ្លួន​យកមកសាកសួរ​ តាមនីតិវិធីច្បាប់​៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

Leave a Reply

Your email address will not be published. Required fields are marked *