ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ក្នុងនោះ ៖
១-លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធាន
២-លោក ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន
៣-លោក យឹម សាវី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន និង សមាជិក ៦រូប ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕SRN