Breaking News

ជំនាញរកឃើញទំនិញជិត៥០តោនពុំមានអនុលោមភាពរយៈពេល២ថ្ងៃទី ៤-៥ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖ ទំនិញជិត៥០តោនពុំមានអនុលោមភាពរយៈពេល២ថ្ងៃទី ៤-៥ ខែមករា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញនិងដកហូតទំនិញពុំមានអនុលោមភាពចំនួន ៤៦១.៦៥គីឡូក្រាម ដែលដាក់លក់នៅតាមខេត្តនានារួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺនិងខេត្តបាត់ដំបង។

មន្ត្រីជំនាញបញ្ជាក់ថា ការចុះអធិការកិច្ចត្រួតពិនិត្យម្ហូបអាហារនិងគ្រឿងឧបភោគ បរិភោគនៅតាមទីផ្សារនេះគឺដើម្បីធានាការពារនិងទប់ស្កាត់ឱ្យបាននូវទំនិញដែលមានហានិភ័យចំពោះសុខភាពរបស់អ្ន​កប្រើប្រាស់ ។

ជាមួយគ្នានោះផងដែរ មន្រ្តីជំនាញបានធ្វើការផ្សព្វផ្សាយ អប់រំពីសុវត្ថិភាពម្ហូបអាហារនិងការទុកដាក់ផលិតផល ធ្វើយ៉ាងណាធានាឱ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ទៅដល់អាជីវករឱ្យបានយល់ដឹងបន្ថែមនិងបិទ Poster ជារូបភាពជូនពួកគាត់ផងដែរ ។

ការរកសុីមិនស្មោះត្រង់ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋជាអ្នកបរិភោគ ដូច្នេះសូមសមត្ថកិច្ចជំនាញមេត្តាបង្ក្រាបឱ្យដូចភ្លៀងរលឹម ដើម្បីការពារសុខភាព ប្រជាពលរដ្ឋ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *