Breaking News

ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត៖ សូមក្មួយៗជៀសអោយឆ្ងាយពីគ្រឿងញៀននិងគោរពច្បាប់ចរាចរណ៍ ហើយធ្វើជាកូនល្អ សិស្សល្អ ដើម្បីជាទំពងស្នងឬស្សីសម្រាប់សង្គមជាតិ!

ខេត្តពោធិ៍សាត់៖ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត សូមក្មួយៗជៀសអោយឆ្ងាយពីគ្រឿងញៀននិងគោរពច្បាប់ចរាចរណ៍ ហើយធ្វើជាកូនល្អ សិស្សល្អ ដើម្បីជាទំពងស្នងឬស្សីសម្រាប់សង្គមជាតិ ព្រោះថាការប្រើប្រាស់គ្រឿងញៀនវានាំអោយខូចអនាគតខូចសុភាពបង្កផលវិបាកដល់គ្រូសារនិងសង្គមជាតិលោកឧត្តមសេនីយ៍ទោក៏បានផ្តាំផ្ញើសូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាព្រោះសព្វថ្ងៃនេះយើងឃើញហើយករណីគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលអោយមនុស្សស្លាប់ពិការភាពខូចខាតសម្ភារៈទ្រព្យសម្បតិអស់ជាច្រើនដោយសារតែអ្នកបើកបរមិនចូលរួមគោរពច្បាប់។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធិផលនានានិងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងពិធីនោះដែរមានការអញ្ជើញ និងនិមន្ត ពីព្រះតេជគុណ ឥន្ទជោតោ តាត ឧត្តម ព្រះចៅអធិការវត្តកបិលមហាព្រហ្ម, លោកស្រីមិត្ត សុភាព អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ , លោកនូវ សុជាតិ មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រគរ , លោកម៉ោក ភារម្យ អធិការនៃអធិការរដ្ឋាននគរបាលស្រុកក្រគរ, លោកស្រី ម៉ែត សាម៉ុល មេឃុំក្បាលត្រាច,លោកអ៊ូ ឈុនលី ប្រធានគណៈកម្មការគ្រប់គ្រងសាលាអនុវិទ្យាល័យ ,លោកសំ ប៊ីនី នាយកអនុវិទ្យាល័យព្រះសីហនុក្រគរ ព្រមទាំងលោក-លោកស្រី មេប៉ុស្តិ៍ ប្រធានកម្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ៥១៥នាក់។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៏ទោ ឡោ ម៉េង ហួត បានអោយដឹងថា,ថ្ងៃនេះខុំបាទនិងភរិយាពិតជាសប្បាយរីករាយដែលបានផ្តួចផ្តើមកសាងផ្លូវបេតុងមួយខ្សែដោយមានការចូលរួមពីសប្បរុសជនផងដែរនិងបាននាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ហើយដាក់សម្ភោធអោយប្រើប្រាស់នាថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ទោបានបន្តអោយដឹងទៀតថាពិធីសម្ពោធផ្លូវបេតុងមួយខ្សែនេះ មានផ្ទៃក្រឡា ៨១៩ ម៉ែត្រការ៉េដែលប្រារពធ្វើឡើងក្នុងសាលាអនុវិទ្យាល័យព្រះសីហនុក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 លោកឧត្តមសេនីយ៏ទោ និងភរិយា ក៏បានពាំនាំយកសៀវភៅសរសេរចំនួន. ៥៣០០ ក្បាលអាវ យឺត ២០០ អាវ ចែកជូនសិស្សានុសិស្សចំនួន៥១៥នាក់  និងប្រគេនព្រះគ្រូចៅអធិការវត្តកបិលមហាព្រហ្ម សៀវភៅ សរសេរចំនួន ១០០ក្បាល និងថវិកា២០០,០០០ម៉ឺនរៀល សាលាអនុវិទ្យាល័យព្រះសីហនុក្រគរ ថវិកា  ១០០០,០០០រៀល កងកម្លាំងនិងប្រជាការពារ ១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០,០០០ម៉ឺនរៀល កាលពីព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ទាំងនេះហើយយើងត្រូវតែដឹងគុណនិងអរគុណនូវតំលៃនៃសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនអតីតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងចូលរួមរក្សាអោយបាននូវសន្តិភាពក្រោមការដឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន អរគុណសន្តិភាព។ ជាចុងក្រោយលោកស្រីអភិបាលរងស្រុកតំណាងឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ ព្រមទាំងក្រុមគ្រូសារសូមជួបប្រទះតែពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លាងឃ្លាតឡើយ។

សូមរំលឹកផងដែរថា,កាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣នៅអនុវិទ្យាល័យព្រះសីហនុក្រគរស្ថិតនៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយាក៏បាននាំយកអំណោយទៅចែកជូនក្មួយៗសិក្សានុសិស្សនាពេលនេះមានដូចជា÷សៀវភៅចំនួន1920ក្បាល និងទឹកដោះគោ នូ វី ចំនួន 40 កេះ មកជូនលោកគ្រូអ្នកគ្រូផងដែរ ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន  ជីប ម៉ុង ។ នាឱកាសនោះដែរលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សក៏បានសម្តែងការត្រេកអរនិងអរគុណលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ ព្រមទាំងម្ចាស់អំណោយដែលបានចំណាយជាសៀវភៅនិងទឹកដោះគោ នូ វី មកចែកជូនក្មួយៗសិក្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងសាលារបស់លោកថែមទាំងចែកជូនដល់លោកគ្រូអ្នកគ្រូផងដែរនិងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ និងភរិយា សូមអោយមានសុខភាពល្អរកទទួលទានមានបាននិងជោគជ័យគ្រប់ភារកិច្ច។

សូមរំលឹកថាផងដែរថា,នេះមិនមែនជាលើកទីមួយនោះទេដែលឯកឧត្តមនិងលោកជំទាវតែងតែចំណាយថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងទីវត្តអារាម សាលារៀន សាលាបុណ្យ និងបានចំណាយថវិកាចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតកុមារកំព្រារ ចាស់ជរាគ្មានទីពឹង។ល។

ជាចុងក្រោយឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត សូមអរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានឧបត្ថម្ភ ទឹកដោះគោ នូ វី ចំនួន 40 កេះដល់លោកដើម្បីយកមកចែកជូនសិស្សានុសិស្សនាពេលនេះនិងសូមជូនពរដល់ក្រុម ហ៊ុន ជីប ម៉ុង ទទួលបានអតិធិជនគាំទ្រឲ្យកាន់តែច្រើនបន្ថែមទៀតហើយសូមឲ្យក្រុមហ៊ុនមានការរីកចម្រើនជារៀងរហូត៕ដោយ៖ សិរី នាគ

 

 

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *