Breaking News

អាជីវករលក់ដូរមុខផ្សារ បែកចាន ស្នើសុំ លោក អភិបាលស្រុកអង្គស្នួល សុំឱ្យបានលក់ដូរត្រឹមគម្របលូ គ្រាន់បានចិញ្ចឹមជីវិត និងបង់ធនាគារ

ខេត្តកណ្ដាល៖  កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ ២០២៤នេះ មានការភ្ញាក់ផ្អើល ត្រង់ចំណុចមុខផ្សារបែកចាន គ្រាដែល អាជីវករផ្សារបែកចានចំនួន១០តូប បានឈរនៅមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បាននាំគ្នាតវ៉ាស្នើសុំទៅដល់ លោក តាន់ វ៉េង ឃី ប្រធានផ្សារបែកចាន ជាពិសេសលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ដើម្បីពួកគាត់បានលក់នៅមុខផ្សារ ត្រង់ចំណុចត្រឹមគម្របលូ ដោយ ពួកគាត់បន្តថា បើសិនជាថយមកដល់គំនូសដែរប្រជាការពារ និងមន្ត្រីសាលាឃុំបែកចាន គូស នោះ និងមានការតូចចង្អៀតពិបាកក្នុងការលក់ដូរ ចិញ្ចឹមជីវិតជាប្រចាំថ្ងៃនិងបង់ធនាគារ ។

ណាមួយនៅពេលថ្មីៗនេះ ជិតសែនដកជើងធូប សែនចូលឆ្នាំចិន ទិញអីវ៉ាន់ផ្សេងៗជាច្រើនមិនក្រោម ២លានទៅ៣លានរៀលនោះទេ ។ បើមិនបានលក់ទេនិងត្រូវខូចខាតអស់លុយជាច្រើនខណ:សេដ្ឋកំពុងធ្លាក់ចុះពិបាករកសុី ។

ពលរដ្ឋដែលជាអាជីវករផ្សារបែកចាន បានត្អូញត្អែររៀបរាប់ប្រាប់ ពីផលលំបាករបស់ពួកគាត់ថា ក្នុងមួយខែគាត់ត្រូវបង់លុយឱ្យ លោក លឹម ចាន់នី ហៅ (បុិ ) ជាអនុប្រធានផ្សារបែកចានចំនួន ៣០មុឺនរៀល ជារៀងរាល់ខែបើលើសថ្ងៃតិចតួចនឹងត្រូវ លោក លឹម ចាន់នី ជេរប្រមាថដៀលឌៀ អាជីវករ ដូចជាគំរាមអោយរើយកអីវ៉ាន់ចេញ បើមិនយកចេញអោយសន្តិសុខយកទៅបោះចោលនៅមុខវត្ត ជាដើម ។ 

អាជីវករលក់ដូរផ្សារបែកចានមួយចំនួនធំ បានលើកឡើងថា បើ លោក តាន់ វ៉េងឃី ប្រធានផ្សារបែកចាន អាជីវករលក់ដូរគាត់គោរពស្រលាញ់ចូលចិត្ត  តែពួកគាត់មិនចូលចិត្តស្អប់ លោក លឹមចាន់នី ហៅ (បុិ) សំដីគ្មានសុជីវធម៍  ហាក់បីដូចជាមិនបានចូលសាលារៀន គ្មានភាពជាអ្នកគ្រប់គ្រង់ ។

អាជីវករ បានសូមសំណូមពរ ទៅដល់ លោកប្រធានផ្សារជាពិសេស លោកអភិបាលនៃគណៈអភិបាលស្រុកអង្គស្នួលសូមមេត្តាជួយដោះស្រាយអនុញ្ញាតអោយគាត់បានលក់ដូរត្រឹមគម្របលូ ដើម្បីគ្រាន់បានចិញ្ចឹមជីវិតដោះស្រាយជីវភាព បង់ធានាគារ ។

អាជីវករផ្សារបែកចានសូមសំណូមពរទៅដល់លោកប្រធានផ្សារ លោក អភិបាលស្រុកអង្គស្នួល សូមមានវិធានការ ណែនាំ ឬក៍ដក លោក លឹម ចន្នី ហៅ(ប៉ិ) ចេញពីអនុប្រធានផ្សារ ដោយមូលហេតុ តែងតែនិយាយជេរប្រមាថដៀលជេ អាជីវករក្នុងផ្សារបែកចានយ៉ាងនេះ ។

អាជីវករអង្វរសូមឱ្យលោកអភិបាលស្រុកអង្គស្នួល សូមមេត្តាជួយដោះស្រាយសម្របសម្រួលដល់ពួកគាត់ដោយក្តីអនុគ្រោះ ។

ចំពោះការការចោទប្រកាន់នេះក្រុមការយើងនៅមិនអាចសំការបកស្រាយបានទេពីលោក លឹម ចាន់នី ហៅ (បុិ ) និងលោក តាន់ វ៉េង ឃី ប្រធានផ្សារបែកចាន ក្រុមការងារយើង ព្យាយាមទំនាក់ទំនងនៅរសៀលនេះដែរ ពេលខលចូលលោកមិនទទួល។ 

ដោយលែក លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល មិនទាន់មានដំណោះស្រាយណាមួយជូន ពលរដ្ឋ ក៍ដូចជាអាជីករនោះឡើយដោយលោក គ្រាន់តែចូលមើល និងស្តាប់តែមិនមានការឆ្លើយទបតាមរយះប្រព័ន្ធ Telegram ជាមួយក្រុមការងារនៅរសៀលនេះ៕ដោយ៖ សិរី នាគ

Check Also

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាលន

Leave a Reply

Your email address will not be published. Required fields are marked *