Breaking News

ពលរដ្ឋ៖ ល្បែងស៊ីសងអាប៉ោង និងមាន់ជល់តាមអនឡាញក្បែវត្តចិត្តតារាម បើកលេងទាំងយប់ទាំងថ្ងៃ មិនរំខានដល់អាជ្ញាធរមូលដ្ឋាន

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិយកបាត១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានខ្សឹបប្រាប់អោយដឹងថា មានទីតាំងបើកលេងល្បែងសុីសងអាប៉ោង និងមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញមួយកន្លែង ស្ថិតនៅក្បែរវត្តចិត្តតារាម ក្នុងភូមិយកបាត១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងសុីសងអាប៉ោង និងមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញខាងលើនេះ បានបើកលេងទាំងថ្ងៃទាំងយប់ ហាក់មិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយ ។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានបង្ហាញក្ដីកង្វល់លើបញ្ហាអសន្តិសុខនៅក្នុងដ្ឋានដែលពួកគាត់កំពុងរស់នៅ ចំពោះការបើកលេងល្បែងសុីសងអាប៉ោង និងមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញខាងលើនេះ ។

ជាមួយនេះ បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មានចំណាត់ការទៅលើទីតាំងបើកលេងល្បែងសុីសងអាប៉ោង និងមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញមួយកន្លែង ស្ថិតនៅក្បែរវត្តចិត្តតារាម ក្នុងភូមិយកបាត១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះផង ដើម្បីអោយស្របតាមការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងន័យការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *