ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញគឺ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ពាក់ព័ន្ធនឹងការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ បានដាក់ចេញនូវបទបញ្ជាចំនួន៤គឺ៖
១. បង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត។
២. ល្បែងផ្សងសំណាង ដែលហួសសពុលភាព អាជ្ញាប័ណ្ណ ត្រូវណែនាំឱ្យបង្ក្រាប។
៣. ល្បែងផ្សងសំណាងមានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាប័ណ្ណ ត្រូវធ្វើការបង្ក្រាប។
៤. បង្កើតក្រុមការងារតាមដានត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លឹបកម្សាន្តដែលលួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់៕