Breaking News

លោកឃុត វឌ្ឍនាហៅង៉ាម រី អតីតស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានត្រូវចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

ខេត្តកំពង់ស្ពឺ៖ សាលាដំបូងខេត្តកំពង់ស្ពឺសេចក្តីថ្លែងការណ៍ ស្តីពី ការដោះលែងជនត្រូវចោទឈ្មោះ ឃុត វឌ្ឍនា ហៅង៉ាម រី អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថាៈ នា ពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានចោទប្រកាន់ចំណាត់ការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺថា លោក ឃុត វឌ្ឍនា ហៅង៉ាម រី ត្រូវបានចៅក្រមដោះលែងអោយមានសេរីភាពវិញ ហើយ បន្ទាប់ពីចំណាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមជម្រាបជូនថា៖ ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ឃុត វឌ្ឍនា ហៅង៉ាម រី ភេទប្រុស អាយុ ៥២ ឆ្នាំ ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងអង្គហេតុនៃបទល្មើស ទ្វេពន្ធភាព ដែលជាប្រភេទបទមជ្ឈិម ហើយថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នដែលត្រូវបានអនុញ្ញាតិដោយច្បាប់នៅក្នុង បទល្មើសនេះមានរយៈពេលខ្លី ។ ហេតុដូចនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចដោះលែងជនត្រូវចោទ ឈ្មោះ ឃុត វឌ្ឍនា ហៅង៉ាម រី ខាងលើ ឱ្យស្ថិតនៅក្រៅឃុំដោយឯកឯង តាមដីកាសម្រេចដោះលែងជនត្រូវ- ចោទឱ្យនៅក្រៅឃុំលេខ ២៧៩៨ “ខ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងដីកាបង្គាប់ឱ្យដោះលែងលេខ ២៣ “ខ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជៀសវាងការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនត្រូវចោទដែលត្រូវ បានទទួលស្គាល់ដោយច្បាប់ ព្រមទាំងដើម្បីបញ្ចៀសផលវិបាកទៅដល់ជនត្រូវចោទ និងក្រុមគ្រួសារដែលបង្ក ឡើងដោយការឃុំខ្លួនជាបណ្តោះអាសន្ន ។ នាពេលបច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រីកំពុងស្ថិតក្រោមវិធានការណ៍ត្រួតពិនិត្យតាមផ្លូវតុលាការ តាមដីកាសម្រេចដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការលេខ ២៧៩៨ “ខ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយចៅក្រមស៊ើបសួរ ហើយ ចៅក្រមស៊ើបសួរក៏កំពុងបន្តយកចិត្តទុកដាក់ស៊ើបសួរលើសំណុំរឿងនេះតាមនីតិវិធីច្បាប់ ។

ហេតុដូចនេះ ការផ្សព្វផ្សាយចោទប្រកាន់ខាងលើជាការផ្សព្វផ្សាយចោទប្រកាន់មិនពិត ។ អ្នកនាំពាក្យ សាលាដំបូងខេត្តកំពង់ស្ពឺ សូមជម្រាបជូនបណ្តាញសារព័ត៌មាននានាឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បើពុំនោះទេ សាលាដំបូងខេត្តកំពង់ស្ពឺនឹងចាត់វិធានការណ៍តាមនីតិវិធីច្បាប់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *