Breaking News

អ្នកនាំពាក្យស្នងការរាជធានី ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតពីការតាមចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលប្រើអំពើហិង្សាលើកុមារ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០កុម្ភៈនេះ បានប្រកាសច្រានចោលពីការចុះផ្សាយព័ត៌មានមួយរបស់គណនីផេកឈ្មោះ គុណ ឪពុកម្តាយ ដែលបានចុះផ្សាយពីការតាមចាប់ខ្លួនបុរសម្នាក់ជាគ្រូបង្រៀនរបស់កម្លាំងស្នងការរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះគឺកើតឡើងនៅបរទេស មិនមែននៅកម្ពុជានោះទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមឲ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុប​ចោល​​ខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធីច្បាប់។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា កាលពីពេលថ្មីៗនេះ​ មានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សា​លើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។ យោងតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុកផេកឈ្មោះ គុណ ឳពុកម្តាយ បានសរសេរបង្ហោះចែកចាយថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សា​លើកុមារនៅក្នុងសាលារៀន បើបងប្អូនមានមុខសញ្ញានៅកន្លែងណាមួយ សូមផ្ដល់ព័ត៌មានឲ្យស្នងការ ជួយShare ផងបងប្អូនឲ្យឆាបចាប់បាន»៕SRN

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *