ខេត្តបាត់ដំបង ៖ លោកតុង សីហា នាយកសារព័ត៌មាន CSN Daily និងភរិយាព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងលោកជំទាវ គឹម ស៊ីឡា បាននាំយកបច្ច័យមួយចំនួនធំ ទៅចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត (ហៅវត្តរូង) ស្ថិតនៅក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមព្រះគ្រូអគ្គចិត្តោ សេន នរ៉ា បានមានព្រះថេរដីកា ថា កន្លងមកនេះព្រះអង្គបានកសាងរចនាសម្ព័ន្ធដោយមានការចាក់សាប មានការកសាងព្រះពុទ្ធបដិមាករ នៅវត្តក្រឡាញ់ ជាង១០៩ព្រះអង្គ ហើយចាក់សាបជាច្រើនពាន់ការ៉េផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានចាក់សាបរាប់ពាន់រាប់រយការ៉េនៅវត្តឧត្តមគីរី (ហៅភ្នំតូច) រួចហើយដែរ។ ពេលនេះព្រះអង្គ បានរៀបចំបុណ្យផ្កាប្រាក់នៅវត្តលេនណាវ័ន្ត(ហៅវត្តរូង) ដែលស្ថិតភូមិចែង ឃុំចែងមានជ័យ នៅស្រុកបាណន់ ខេត្តបាត់ដំបង។
ដោយសារតែព្រះអង្គគ្រូអគ្គចិត្តោ សេន នរ៉ា បានមើលឃើញវេលាល្អនៅក្នុងថ្ងៃទី២៤-២៥ ដែលចំនឹងថ្ងៃសៅរ៍-អាទិត្យនេះព្រះអង្គនឹងមានការរៀបចំពិធីបុណ្យមួយ ដែលគេហៅថា ពិធីពុទ្ធាភិសេកព្រះសាមាសាមពុទ្ធ និងបុណ្យផ្កាមហាសាមគ្គីរួមគ្នាផងដែរ។
ក្នុងឪកាសនោះផងដែរ លោកតុង សីហា នាយកសារព័ត៌មាន CSN Daily បានថ្លែងអំណរគុណ ដល់ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងលោកជំទាវ គឹម ស៊ីឡា ដែលនាពេលកន្លងមក តែងតែ ផ្តល់ទំនុកចិត្ត ដល់រូបលោកនិងភរិយា ប្រគល់ជូននូវភារៈកិច្ច រួមមាន ថវិកា និងសម្ភារៈមួយចំនួន ដើម្បីយកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រនៅតាមទីជនបទ ឆ្ងាយៗ ហើយក៏បានអោយលោកនាំយក ព្រះមួយអង្គធំ និងថវិកា ទៅតម្កល់នៅសាលាឆាន់ ព្រមទាំងបានធ្វើបុណ្យពុទ្ធាភិសេកនៅវត្តភ្នំក្រឡាញ់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ចំណែក ព្រះគ្រូអគ្គចិត្តោ សេន នរ៉ា ក៏បានថ្លែងអំណរគុណ ដល់លោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងលោកជំទាវ គឹម ស៊ីឡា ដែលជារឿយៗលោក តែងតែចូលរួមកសាង នូវសមិទ្ធិផលនានា ជាច្រើន ដូចចាជាវ ព្រះពុទ្ធបដិមា រាប់ពាន់ដុល្លារ នៅខេត្តក្រចេះ ហើយពេលនេះ ក៏បានអោយតំណាង នាំយក បច្ច័យ មួយចំនួនធំ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី កសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត (ហៅវត្តរូង)។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យដែលត្រូវនិងថ្ងៃទី ២៤និង២៥ ខែមករា ឆ្នាំ២០២៤នេះ គឺជាពេលវេលាខ្លីដែលមានរយៈពេលត្រឹមតែ១យប់២ថ្ងៃប៉ុណ្ណោះ៕SRN