Breaking News

ព្រះមហាក្សត្រ៖ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុកឱ្យកូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះអង្គ សព្វព្រះរាជហរទ័យ ប្រទានព្រះរាជសារដ៏ថ្លៃថ្លា ជូនជនរួមជាតិ ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះករុណា ព្រះមហាក្សត្រ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាង ជ្រាលជ្រៅ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា «ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុ ជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សា ការពារទុកឱ្យកូនចៅជំនាន់ក្រោយ»។

ទន្ទឹមនឹងនេះដែរ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលចាត់ទុក ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហា ជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *