Breaking News

អតីត:ដីស្រែអាស្រ័យផល់ពីបូរាណ មួយកន្លែងបច្ចុប្បន្ន ត្រូវបានប្រជាកសិករភ្ជួររ៉ាស់ អភិវឌ្ឍន៍ត្រៀមនិងដាំដុះដំណាំស្រូវទឹកប្រៃ តែត្រូវបានអ្នកសារព័ត៌មានស្ទើរចំណេះដឹង ខ្លួនចាស់តែខួរក្បាលនៅខ្ចីម្នាក់ ធ្វើការឡាយបែបឆ្ងល់ ក្នុងន័យបំភ្លើស បំភ្លៃ បំពុលសង្គម ធ្វើឱ្យមានការភាន់ច្រឡំពីសាធារណ:ជន មកលើសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន មិនចំណាត់ការឬទប់ស្កាត់

ខេត្តកោះកុង៖ ដីស្រែដែលចាស់ទុំជុំនាន់មុនធ្លាប់អាស្រ័យផល់ដែលទុកចោលជាយូរមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានប្រជាកសិករ ប្រមូលទិញពីប្រជាពលរដ្ឋម្ចាស់អ្នកកាន់កាប់ម្នាក់បន្តិចៗ ។បច្ចុប្បន្នក្នុងខែ៣ដើមឆ្នាំ២០២៤នេះម្ចាស់ដីគាត់បានជួលត្រាក់ទ័រភ្ជួររាស់ដីឲ្យស្អាត ដើម្បីអភិវឌ្ឍន៍ ដាំដុះដំណាំស្រូវទឹកប្រៃនិង ដំណាំផ្សេងៗជាដើម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យប្រជាកសិករ ដែលមានដីត្រូវធ្វើកសិកម្មដាំដុះកុំទុកដីទំនេចោល ព្រោះដីលើសពី ៥ ហិចតាឡើងទៅគឺរដ្ឋគិតតម្រូវឲ្យបង់ពន្ធហើយស្រាប់តែនៅពេលប៉ុន្មានថ្ងៃមុនថ្មីៗនេះ មានអ្នកសារព័ត៌មានម្នាក់ប្រចាំនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទៅធ្វើការឡាយថាម្ចាស់ដីមានលុយមានអំណាច ដើរទិញទុករាប់រយហិតា ហើយឈូសឆាយដីព្រៃសំរុងស្មាច់ដែលមានដើមធំៗ បែបងឿយឆ្ងល់ដូចមនុស្សខ្វាក់ភ្នែកអវិជ្ជា ល្ងង់ធ្វើចេះ ក្នុងន័យឲ្យសាធារណ:ជនគិតទៅលើ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចមន្ត្រីជំនាញ មិនចេះធ្វើការឬទប់ស្កាត់ បទល្មើសណាមួយអញ្ចឹង។

យោងតាមការឲ្យដឹងពីម្ចាស់ដី បានឱ្យក្រុមការងារ យើងឃើញរូបភាពដីនិងដឹងថា ដីចំណុចខាងលើកាលពីមុនអាស្រ័យផលមិនកើតទេ ដោយសារមានទឹកប្រៃចូល ក៏ចេះតែទុកចោលទៅ លុះក្រោយពីមានការយកចិត្តទុកដាក់ ពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត បានស្ថាបនាកសាងផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែបែបយុទ្ធសាស្ត្រជាទំនប់ទប់ទឹកប្រៃជូនប្រជាពលរដ្ឋ ឱ្យប្រាកដថាកសិករអាស្រ័យផលបាន 100%។

សូមបញ្ជាក់ថាទីតាំងដីដែលអ្នកសារព័ត៌មាន ល្ងែល្ងើដូចមនុស្សគ្មានចំណេះដឹងទៅឡាយបែបឆ្ងល់ដើម្បីវាយប្រហារ ម្ចាស់ដីហ្នឹងអាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ចមន្ត្រីជំនាញនោះ ខាងកើត ខាងជើង ខាងត្បូង ជាប់ព្រំប្រទល់ដីនេះ គឺជាវាលបឹងស្រែធំល្វឹងល្វើយ របស់បងប្អូនប្រជាពលរដ្ឋធ្វើស្រែអាស្រ័យផល់រាល់ឆ្នាំ ចំណែកខាងលិច ជាផ្លូវលំក្រាលគ្រួសក្រហមនិងជាទំនប់ការពារទឹកប្រៃដែលខណ្ឌចែកជាប្រភេទដីកសិកម្មអាស្រ័យផលរបស់ពលរដ្ឋ នៅម្ខាងជាដីព្រៃកោងកាងរបស់រដ្ឋ ការពារដោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ហេតុដូច្នេះសូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ដូចជាមហាជន និងសាធារណ:ជន កុំមានការភាន់ច្រឡំឬជឿទៅលើ បុគ្គលអ្នកសារព័ត៌មានមួយរូបនេះឲ្យសោះ៕SRN

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *