Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីពន្ធប៉ាតង់ ក្នុងគោលបំណងកំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីពន្ធប៉ាតង់ ក្នុងគោលបំណងកំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្ម ដែលអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

យោងតាមអនុក្រឹត្យនេះ អត្រាពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖

១៖ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល។ 

២៖ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល។

៣៖ អ្នកជាប់ពន្ធធំ ត្រូវបង់៖

ក. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល។

ខ. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០ រៀល ក្នុងករណីដែលមានផលរបរលើសពី ១០ ០០០ លានរៀល។ 

៤៖ អ្នកជាប់ពន្ធដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃមាត្រានេះ ដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ចំនួនពាក់កណ្តាលនៃពន្ធប៉ាតង់ប្រចាំឆ្នាំ៕

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង!

Leave a Reply

Your email address will not be published. Required fields are marked *