Breaking News

សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួន លោកផ្កាយ១ ស្រេង សុខា ហៅ ទ្រី បាននៅឡើយទេរហូតមកទល់ពេលនេះ

កណ្តាល៖ រហូតមកទល់ពេលនេះ មានរយៈពេលជាង១ខែមកហើយ សមត្ថកិច្ចនៅមិនទាន់ បានចាប់ខ្លួនលោកផ្កាយ១ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរងនគរបាលខេត្តកណ្តាល បាននៅឡើយនោះទេ ។

លោក រស់ ផុនចាន់និមល ចៅក្រុមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ដើម្បីយកមកអនុវត្តទោសរយៈពេល១ឆ្នាំ៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមមាត្រា៣៥៣នៃច្បាប់ភូមិបាល ។

ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួននេះ លោកចៅក្រមជំនុំជម្រះ រស់ ផុនចាន់និមល ក៏បានបង្គាប់ឲ្យកងកម្លាំងសាធារណៈឲ្យចាប់និងនាំខ្លួនជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅទ្រី ទៅបង្ហាញខ្លួននៅមុខព្រះរាជអាជ្ញានិងធ្វើការឃុំខ្លួនតាមអំណាចសាលក្រមស្របតាមមាត្រា៣៥៣ កថាខណ្ឌទី៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ផងដែរ ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ៦៣៤៥៦ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលការសម្រេចនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន ដឹងថា ដោយសារលោកផ្កាយ១ ធ្លាប់មានរឿងអាស្រូវជាច្រើន និង បានល្មើសបទបញ្ជារបស់កងកម្លាំងនគរបាលជាតិ ផងដែរ ៕SRN

 

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *