Breaking News

បែកធ្លាយ​! លោ​ក​ យឹ​ម ​វិចិត្រ ​អតីតមេញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែន​គោក ​លេខ​៨២៣​ ក្រោយដក​ប​ញ្ឈរជើង​ រឿង​ប្រើអាយ​កូម ​វាយ​​ក្បាលលើ​​​កូន​​ចៅខ្លួន​, ខណៈ​​នេះកំពុងលួចរត់ការឡើងតំណែងខ្លួនវិញ

ខេត្តបាត់ដំបង​៖ លោ​ក​ យឹ​ម ​វិចិត្រ ​អតីតមេញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣​ ដ៏​សំបូរ​រឿងអាស្រូវ​ បន្ទាប់ពី​លោក​ បាន​ប្រើ​ហិ​ង្សា​ទាំងកំរោល​ដោយ​ប្រើអាយ​កូម​វាយ​​ក្បាលទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន នៅ​ចំពោះ​មុខមន្ត្រី​រាប់​សិន​នាក់ ហើយ​​​ត្រូវ​កូនចៅខ្លួន​ប្ដឹង​ទៅលោក សាត គឹម​សាន ស្នងការ​ខេត្ត ដើម្បី​សុំ​អន្តរា​គម​ន៏​ជួយ​រក​យុ​ត្តិ​ធ​ម៍​។​ រហូតនៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា​ ឆ្នាំ​២០២១​ ​ថ្នាក់​លើ​បានចេញសេចក្ដីសម្រេច «​ផ្អាក​ការងារ​» អតីត​មេបញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣រូប​នេះ​ ជា​បណ្ដោះអាសន្នផងដែរ។ 

ប៉ុន្តែ​អ្វី​ដែល​មន្រ្តី​តូចតាចបានលួចបង្ហេីបប្រាប់នៅព្រឹកថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ លោ​ក​ យឹ​ម ​វិចិត្រ ​អតីតមេញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣​ បច្ចុប្បន្ន​ក្រោយដក​ប​ញ្ឈរជើង​ លោកកំពុង​លួច​រត់​ការ​ស្ងាត់​ៗ​ ដេីម្បីឡេីងតំណែងរបស់ខ្លួនចាស់វិញ។ 

គួរជម្រាបថា​ បេីតាមសម្តីជនរង​គ្រោះឈ្មោះ ជា សុ​ភ័​ស្ដ ដែល​មានតួនាទីនាយ​ផ្នែក​ភ​ស្ដ​ភា​ បាននិយាយថា៖​ មេកេីយរបស់ខ្លួនគឺ លោក​ យឹ​ម វិចិត្រ បាន​យក​អាយ​កូ​ម វា​ក្បាល​គាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនាថ្មីៗនេះ​ នៅ​ចំពោះ​មុខមន្ត្រី​រាប់​សិន​នាក់​ ដែល​មក​ចូលរួម​ប្រជុំ​នៅ​ក្នុង​អង្គភាព ក្រោម​អធិបតីភាព លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត ដោយ​គ្រាន់តែ​ខឹង​ហៅ​លោក​តាម​វិ​ទ្យ​ទាក់ទង​មិន​ឆ្លើយ​។​ 

លោក ជា សុ​ភ័​ស្ដ និយាយ​បន្ថែម​ថា​​ មូលហេតុ​ដែល​គាត់​មិន​បាន​បើក​វិទ្យុទាក់ទង ដោយសារ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គឺជា​ថ្ងៃ​ដែល​គាត់ដល់​វេ​ណ​សម្រាក​ប្រចាំការ ម្យ៉ាងវិញទៀត រូប​គាត់​ជាប់រវល់​ទៅ​មើល​ចំការ​ផងដែរ​​។ ប៉ុន្តែ​ក្រោយមក លោក​យឹ​ម វិចិត្រ បាន​ប្រើ​មន្ត្រី​ម្នាក់​ឲ្យ​ទៅ​តាម​គាត់ឲ្យមកជួយ ខណៈ​ដែល​រូប​គាត់​ទៅ​ដល់ទី​បញ្ជាការ ពេល​នោះ​មាន​មន្ត្រី​ជា​ច្រើន​នៅ​ទីនោះ ស្រាប់តែ​លោក យឹ​ម វិចិត្រ ដើរមក​សំដៅ ហើយ​លើក​អា​កូ​ម​វាយ​ក្បាល​លោក​ទាំង​កំរោល នៅ​ចំពោះ​ហ្វូង​មន្ត្រី​រាប់​សិប​នាក់។ ដោយសារ​តែ​លោក​ ​យឹ​ម វិចិត្រ មិន​ទុក​មុខ ទុក​មាត់ ទុក​កិត្តិយស​ឲ្យ​គាត់​​បែប​នេះ​ហើយ និង​បាន​កើតឡើង​ដដែល​ពេក ទើប​គាត់​សម្រេចចិត្តដាក់ពាក្យ​ប្ដឹង​ទៅ​សុំ​អន្តរា​គម​ន៍ពី​លោកស្នងការខេត្ត​ ដើម្បី​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៍ឲ្យរូបគាត់​។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ យោងតាមសេចក្ដី​រាយ​ការ​ណ៍​ពី​ស្រុក​សំឡូត​ បានបង្ហេីបប្រាប់ថា ក្នុង​ពិធី​ប្រកាសសេចក្ដី​សម្រេច​របស់​លោកស្នងការ​ខេត្ត​ ក្នុង​កម្មវត្ថុ​៖ «​ផ្អាក​ការងារ​» លោក​ ​យឹ​ម វិចិត្រ ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែនគោល​លេខ​៨២៣ ដែល​មាន​ទៅ​តាំងនៅ ជិត​ច្រក​តំបន់​៤០០ ក្នុងស្រុក​សំឡូត ដែល​មាន​លោក លី ប៊ួ​យ ស្នងការ​រង​ទ​ទួល​ផែនការ​ងារ​ព្រំដែន​ជា​អធិប​តិ​ប្រកាសសេចក្ដី​សម្រេច​នេះ​ផ្ទាល់​ជំនួស​ឲ្យ​លោកស្នងការ​ខេត្ត ប៉ុន្តែ​គ្មាន​វត្តមាន​លោក​ ​យឹ​ម វិចិត្រ​ នៅទីនោះទេ។

ជាក់ស្ដែង​នៅក្នុង​លិខិត​បង្គាប់ការ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២១​ ស្ដី​ពី​«​ការ​ប្រគល់​ភា​កិច្ច​បណ្ដោះអាសន្ន ជូន​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​» លេខ​៦៦ លបក​.​នប ចុះ​ថ្ងៃ​ទី​០៣ មិថុនា ២០២១ របស់​លោក សាត គឹ​ម​សាន ស្នងការ​នគរបាល​ខេត្ត គឺលោក យឹ​ម វិចិត្រ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ត្រូវ​បាន«​ផ្អាក​ការងារ​» ជា​បណ្ដោះអាសន្ន ហើយ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ក្នុង​អង្គភាព​ជា​បណ្ដោះអាសន្ន ជូន​លោក​វរៈ​សេនី​យ៏​ទោ មាស មឿ​ន ជា​មេបញ្ជាការ​រង នៃ​អង្គភាព​នេះ ឲ្យ​ទ​ទូល​ដឹកនាំ​ការងារ​ក្នុង​អង្គភាព ក្នុង​ចន្លោះ​ពេល​អវត្តមាន​មេបញ្ជាការ​ដឹកនាំ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ​ លោក លី ប៊ួ​យ ស្នងការ​រង​ទ​ទួល​ផែនការ​ងារ​ព្រំដែន បានថ្លែងថា​៖ «​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុ​នា ឆ្នាំ​២០២១ ពិតជា​បាន​ប្រកាស​ផ្អាក​ការងារ​លោក​ ​យឹ​ម​ ​វិចិត្រ ជា​បណ្ដោះអាសន្ន​មែន ដោយ​យោង​តាម​លិខិត​បង្គាប់ការ​របស់​លោកស្នងការ​ខេត្ត​»​។ លោកស្នងការ​រង​ បន្ថែម​​ថា ជាមួយនឹង​ការ​ផ្អាក​ការងារ​លោក​ យឹ​ម វិចិត្រ លោកស្នងការខេត្ត បាន​សម្រេច​ប្រគល់​ភារកិច្ច​នៅ​ក្នុង​អង្គភាព ជូន​លោក​វរៈ​សេនី​យ៍ទោ មាស មឿ​ន ដែល​ជា​មេបញ្ជាការ​រង ដើម្បី​ដឹកនាំ​ការងារ​នៅ​ក្នុង​អង្គភាព​បណ្ដោះអាសន្ន​។

ជាមួយគ្នានេះ​ លោកស្នងការ​រង​ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការ​សម្រេច​«​ផ្អាក​ការងារ​» លោក យឹ​ម វិចិត្រ ជា​បណ្ដោះអាសន្ន​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី ដែល​លោក​បាន​ប្រើ​ហិ​ង្សា​ទៅ​លើ​កូនចៅ​របស់​ខ្លួន​។ ប៉ុន្តែ​លោក យឹ​ម វិចិត្រ ក៏​កំពុង​ត្រូវ​ស៊ើបអង្កេត​លើ​សំណុំ​រឿ​ថ្មី​មួយ​ករណី​ទៀត​ដែរ គឺ​ករណី «​ស្លាប់​ពលរដ្ឋ​ម្នាក់ ដោយសារ​ឈើ​វាត់​ត្រូវ​ក្បាល​ស្លាប់

នៅ​ពេល​ទៅ​កាប់​ព្រៃ​ឲ្យ​លោក​យឹ​ម វិ​ចិ​ត្រ នៅ​ក្នុងស្រុក​សំឡូត​»​។

បន្ថែមពីនេះ​ លោក លី ប៊ួ​យ បានសង្កត់ធ្ងន់ថា​ នៅ​ក្នុង​ពិធី​ប្រកាសសេចក្ដី​សម្រេច មិន​មាន​វត្តមាន​លោក​ យឹ​ម វិចិត្រ នោះទេ ព្រោះ​លោក​ត្រូវ​បាន​ជាប់​វិន័យ​នៅ​ស្នងការ​ខេត្ត តែ​នៅ​ចំពោះ​មុខ​គឺមានថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព និងមន្ត្រី​មក​ពី​ស្ថាប័ន​នានា​មួយ​ចំនួន​ទៀត​​។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ បើ​តាម​លោក​លី ប៊ួ​យ បាន​គូសបញ្ជាក់បន្ថែមទៀត​ថា៖ សំណុំរឿង លោក យឹ​ម វិចិត្រ ទំនង​មិន​ទាន់​បញ្ចប់​ត្រឹម​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នេះ​ទេ​។ ព្រោះ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​បន្ត​ស៊ើបអង្កេត​លើ​ករណី​«​ពលរដ្ឋ​ម្នាក់​ស្លាប់ ដោយសារ​ឈើ​វាត់​ត្រូវ​ក្បាល នៅ​ពេល​ទៅ​ស៊ី​ឈ្នូ​ល​កាប់​ព្រៃ​ចំការ​ឲ្យ​លោក​ យឹ​ម វិចិត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនាថ្មីៗនេះ នៅឯ​ស្រុក​សំឡូត​។ លោក​ ថា​ បច្ចុប្បន្ន​មន្រ្តី​ជំនាញ​ ក៏​កំពុង​សួរនាំ​មនុស្ស​មួយ​ចំនួន​ ដែល​បានដឹង​រឿង​នេះ​ផងដែរ​។

ដោយ​ឡែក​ជុំវិញករណីលោ​ក​ យឹ​ម ​វិចិត្រ ​អតីតមេញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣​ រឿងរត់ការឡេីងតំណែងចាស់ខ្លួនវិញនោះ​ លោក​ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​៥​ មិថុនា​ ឆ្នាំ២០២១នេះ​អង្គភាព​ អែស អរ អិន បានទូរស័ព្ទទៅលោក​ចំនួន​២ដង​ ប៉ុន្តែមិនអាចទំនាក់ទំនងបាន ។

ចំណែក​លោ​ក​ យឹ​ម ​វិចិត្រ ​អតីតមេញ្ជាការ​វរៈ​សេនា​តូចនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣​ អង្គភាព​យេីងព្យាយាមទំនាក់ទនងទៅលោកដែល​ ប៉ុន្តែ​មិនអាចទំនាក់ទំនងបាន​។ ចំពោះ​បញ្ហា​ខាងលេីនេះ​ប្រសិនបើ​លោ​ក​ យឹ​ម ​វិចិត្រ ចង់បកស្រាយអង្គភាព​យេីងរង់ចាំការបំភ្លឺ៕ដោយ​៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *