Breaking News

ក្រសួងមហាផ្ទៃស្នើ អភិបាលខេត្តកំពត រៀបចំរបាយការណ៍លម្អិតnigបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលក្រុមហ៊ុនទាំង១៨ មិនមានឈោ្មះ ក្នុងបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៤

ខេត្តកំពត ៖ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ជ្រាបថា ឈ្មោះ ចេវ សាវឿន ឈ្មោះ គិត ស៊ីថា ឈ្មោះ កែវ ចាន់ណារ៉ា និងឈ្មោះ យន់ រឿន ដែលបានអះអាងថា ជាតំណាងឱ្យក្រុមហ៊ុនចំនួន១៨ នៅក្នុងខេត្តកំពត បានដាក់ពាក្យស្នើសុំជួយអន្តរាគមន៍មកក្រសួងមហាផ្ទៃ ដើម្បីសុំអនុញ្ញាតឱ្យក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈោ្មះ ជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើខុសលក្ខណៈបច្ចេកទេស ឬបង្ក វិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ។ នៅក្នុងពាក្យស្នើសុំជួយអន្តរាគមន៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់ មានបទពិសោធក្នុងការកសាង និងអភិវឌ្ឍន៍គម្រោងមូលនិធិឃុំ សង្កាត់បានល្អប្រសើរ ពុំដែលមានបញ្ហា ខុសឆ្គង ឬខុសបច្ចេកទេសអ្វីឡើយ ហើយថែមទាំងមានលទ្ធភាព និងមានគ្រឿងចក្រគ្រប់គ្រាន់សម្រាប់អនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ទៀតផង ប៉ុន្តែបែរជាពិបាកក្នុងការទទួលបានសិទ្ធិចូលរួមដេញថ្លៃគម្រោងមូលនិធិ ឃុំ សង្កាត់ នៅក្នុងខេត្តកំពត។ ទន្ទឹមនេះ សារព័ត៌មាន Vcnhotnews ក៏បានចុះផ្សាយថា អ្នកទទួលការចំនួន ៧២ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំទៅទីចាត់ការផែនការ និងវិនិយោគខេត្ត ប៉ុន្តែលទ្ធផលជាប់ឈ្មោះជាអ្នក ទទួលការឆ្នាំ២០២៤ តែ១៥ក្រុមហ៊ុនប៉ុណ្ណោះ។ សារព័ត៌មាននេះបានបន្តទៀតថា តំណាងក្រុមហ៊ុនទាំងនោះ មានចម្ងល់ថា តើមូលហេតុអ្វីបានជានាយកទីចាត់ការផែនការ និងវិនិយោគខេត្តលុបឈ្មោះក្រុមហ៊ុនពួកគាត់ចេញពីបញ្ជីឈ្មោះ អ្នកទទួលការ យ៉ាងអយុត្តិធម៌ ដោយពួកគាត់ពុំដែលមានកំហុសសោះ ចំណែកឯបទពិសោធ និងគ្រឿងចក្រក៏ពួកគាត់មានប្រហាក់ប្រហែលនឹងក្រុមហ៊ុនដែលជាប់ឈ្មោះជាអ្នកទទួលការនោះផងដែរ។ ផ្អែកតាមបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំដែលរដ្ឋបាលខេត្តកំពតបានរៀបចំ និងផ្ញើមកក្រសួងមហាផ្ទៃរយៈពេល៣ឆ្នាំចុងក្រោយនេះឃើញថា ចំនួនអ្នកទទួលការនៅរដ្ឋបាលខេត្តកំពតមានការប្រែប្រួល ថយចុះគួរឱ្យកត់សម្គាល់ដូចខាងក្រោមឆ្នាំ២០២២៖ មានអ្នកទទួលការសរុបចំនួន៦៥ នៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ ឆ្នាំ២០២៣៖ មានអ្នកទទួលការសរុបចំនួន៦៤ នៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ ឆ្នាំ២០២៤៖ មានអ្នកទទួលការសរុបចំនួន១៥ នៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ។

ដើម្បីស្រាយបំភ្លឺចម្ងល់របស់តំណាងក្រុមហ៊ុនទាំង១៨ និងបង្ហាញពីតម្លាភាព សុចរិតភាព និងយុត្តិធម៌ ក្នុងការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពត រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអន្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមាន ឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើឱ្យខុសពីលក្ខណៈបច្ចេកទេស ឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ។ នៅក្នុងរបាយការណ៍ជូនក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលក្រុមហ៊ុនទាំង១៨ មិនមានឈោ្មះ ក្នុងបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៤ នៃខេត្តកំពត ដោយភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗ មួយចំនួន៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *