ភ្នំពេញ៖ ប្រជាពលរដ្ឋជាង២០០គ្រួសារ សុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ក្រោយចំណាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះនៅបុរី VIP ក្នុងខណ្ឌដង្កោ តែមិនទាន់ទទួលបានផ្ទះ និងប្លង់។ ដោយពួកគាត់គោរពជម្រាបជូន សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ថា កម្មវត្ថុ សំណើរសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពង់។
មេត្តាសុំជួយអន្តរាគមនដល់ លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ.អ៊ិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និង បុរី VIP ដែលមានអាស័យដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះដូចខាងក្រោម៖
១.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់មិនទាន់បានផ្ទះចំនួន២៨គ្រួសារ ត្រូវសង់ផ្ទះឱ្យរួចនិង ត្រូវកាត់ប្លង់កម្មសិទ្ធជូនពួកគាត់ (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ១) ។
២.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់ចំនួន ៨០ គ្រួសារ ត្រូវធ្វើប្លង់កម្មសិទ្ធជូនពួកគាត់ (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ២) ។
៣.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ ផ្ទះមិនទាន់សង់ហើយ (ហួសកិច្ចសន្យា) ចំនួន ៨៨ គ្រួសារ ត្រូវសាងសង់ផ្ទះឱ្យហើយ និងធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សា ជាមួយធនាគារ ដើម្បីយកប្រាក់បង់ផ្តាច់ជូនបុរី (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ៣) ។
៤.ប្រជាពលរដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់បំបែកក្បាល ដី ចំនួន ៥២ គ្រួសារ ត្រូវធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សាជាមួយធនាគារ ដម្បី យកប្រាក់បង់ផ្តាច់ជូនបុរី (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ៤) ។
ពួកគាត់បន្តថា, (សូមបញ្ជាក់ៈ ហួសកិច្ចសន្យា ២ទៅ៣ឆ្នាំហើយ ចំណែកសាលាខណ្ឌដង្កោបានអញ្ជើញលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកបុរី និងតំណាងជនរងគ្រោះមកប្រជុំដោះស្រាយ ចំនួន២ដងហើយដែរ កាលពីថ្ងៃទី០៥ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយខាងបុរីសន្យាថា នឹង ដាក់ជាងចូលសាងសង់ផ្ទះនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ តែរហូតមកដល់ថ្ងៃនេះបុរីនៅតែមិន ព្រមគោរពតាមកិច្ចសន្យាដដែល។
យោងៈ ឯកសារទិញលក់ជាមួយបុរី កិច្ចសន្យាប្រគល់ផ្ទះមិនបានតាមការកំណត់ និងកិច្ចសន្យា ប្រគល់ប្លង់កម្មសិទ្ធផ្ទះមិនបានតាមការកំណត់ (ភ្ជាប់មកជាមួយតារាងផ្តិតមេដៃជនរងគ្រោះ)។ តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ជា ដំណើររឿងដូចតទៅ៖ យើងខ្ញុំបានទិញផ្ទះពីបុរីVIP តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយតែមិនទាន់បានប្លង់កម្មសិទ្ធ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាសុំជួយអន្តរាគមន៍ ដល់ លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និង បុរី VIP សាងសង់ផ្ទះ និង ប្រគល់ប្លង់កម្មសិទ្ធមកឱ្យយើងខ្ញុំ ដោយក្តីអនុគ្រោះ។
សូម សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ៕SRN