Breaking News

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ៖ ចូលផ្ទះគេពេលយប់មិនបានទេ ទាល់តែមានដីកាពីតុលាការ

ភ្នំពេញ ៖ រឿងរ៉ាវទីតាំងលេងល្បែងស៊ីសងច្រើនប្រភេទ នៅម្ដុំអគ្គីសនីកម្ពុជាវត្តភ្នំ ក្លាយជាចម្រូងចម្រាស់នៅគ្រាដែលគេដឹងថា ម្ចាស់ទីតាំងល្បែងនេះ ជាអ្នកធំហើយអាជ្ញាធរមិនហ៊ានប៉ះ។ នៅពេលដែលមានការផ្សព្វផ្សាយកាន់តែខ្លាំងម្ចាស់វង់ល្បែងពីការលេងដោយបើកចំហនៅពេលថ្ងៃមកជាការលេងពេលយប់វិញម្តង។ អាជ្ញាធរខណ្ឌដូនពេញមិនអាចចូលទៅទីតាំងលេងល្បែងស៊ីសងនោះនៅវេលាយប់បានឡើយលុះត្រាតែមាន ដីកាពីតុលាការទើបអាចចូលបាន។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងអ្នកសារព័ត៌មានថា៖ បើសិនជាគេលេងពេលយប់មែននោះ យើងមិនអាចចូលផ្ទះគេពេលយប់បានទេ។ យើងត្រូវសុំដីកាពីតុលាការ។ មិនអីទេប្អូនចាំឱ្យអធិការធ្វើការរឿងនេះ។ ការថ្លែងរបស់លោក សុខ ពេញវុធ ជំរុញឲ្យអធិការនគរបាលខណ្ឌដូនពេញ ចាប់វិធានការចំពោះល្បែងស៊ីសងបងធំមួយនេះ មើលទៅហាក់ដូចជាមិនរំពឹងជោគជ័យក្នុងការបង្ក្រាបនោះឡើយ។ យ៉ាងណាក៏ដោយ គេរង់ចាំមើលចំណាត់ការរបស់លោកអភិបាលខណ្ឌដូនពេញក្នុងរឿងនេះ។

គួរបញ្ជាក់ថា ទីតាំងលេងល្បែងស៊ីសងច្រើនប្រភេទមួយកន្លែង នៅជិតអគ្គិសនីកម្ពុជាវត្តភ្នំ។ នៅទីនោះពេលលេងល្បែងភ្នាល់។ ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះបង្ហើបថាម្ចាស់វង់ល្បែងស៊ីសងនេះមានងារជាឯកឧត្តមដូច្នេះអាជ្ញាធរខណ្ឌដូនពេញមិនហ៊ានហើបមាត់ជាមួយឡើយ។ យ៉ាងណាក៏ដោយឯកឧត្តមមិនឲ្យអាជ្ញាធរអត់របបនោះទេ។ ពលរដ្ឋបានលើកឡើងថាមិនដឹងឯកឧត្តមរូបនេះគាត់នៅអង្គភាពណានិងមានអំណាចប៉ុណ្ណាទៅបានជាហ៊ានមកបើកអោយមានលេងល្បែងស៊ីសងសុខច្បាប់ដ៏ធំគ្រប់ប្រភេទនៅក្បែៗសាលាខណ្ឌដូនពេញនិងក្បែសាលារាជធានីភ្នំពេញដោយមិនក្លាចមិនញញើតពីបង្ក្រាបបន្តិចសោះចឹង? ពលរដ្ឋកំពុងតែឆ្ងល់ទៀតថាឯកឧត្តមរូបនេះប្រហែលជាគាត់ដឹងច្បាប់របស់ព្រះរាជណាចក្រកម្ពុជាច្បាស់ហើយដែលមិនតម្រូវឲ្យកើតមានល្បែងស៊ីសងខុសច្បាប់នោះទេតែបែជាឯកឧត្តមរូបនេះចេះច្បាប់មកអង្គុយលើច្បាប់ទៅវិញ?

ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចកំពុងរង់ចាំមើលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញជាពិសេសលោកសុខពេញវុធ ចាត់វិធានការបង្ក្រាបវង់ល្បែងស៊ីសងមួយនេះ។ ពីព្រោះថាកាលពីប៉ុន្មានខែមុនអាជ្ញាធរក៏បានបង្ក្រាបរួចម្ដងមកហើយចំពោះទីតាំងខាងលើ ប៉ុន្តែមិនដឹងជាមានមន្តអ្វីបានជាម្ចាស់ទីតាំងខាងលើនេះលេចមុខមកបើកដំណើរការឡើងវិញដដែលនោះ។ ម្យ៉ាងទៀតសូមឲ្យអាជ្ញាធរក្រុងដូចជាកងរាជអាវុធហត្ថនិងនគរបាលក្រុងជួយជាកម្លាំងចាប់វិធានការចំពោះទីតាំងល្បែងស៊ីសងដ៏ធំមួយនៅកណ្ដាលរាជធានីភ្នំពេញបេះដូងនៃព្រះរាជាណាចក្រកម្ពុជានេះផង៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *