Breaking News

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង៩ លោកនាយកសាខា មន្ត្រីសាខា សរុបចំនួន២២នាក់ នៅសាលប្រជុំសាលាខេត្តរតនគិរី អគារ(B)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ 

– ឆ្លង និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ 

– ឆ្លង និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ 

– ពិនិត្យ និងអនុម័ត ផែនការអភិវឌ្ឍន៍សាខា រយៈពេល១ឆ្នាំ ២០២២។

– កិច្ចពិភាក្សាការងារសម្ពោធអគារទីស្នាក់ការអនុសាខា ស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា៖ នេះជាឱកាសដ៏មានតម្លៃ និងជាវេទិកាដ៏គាប់ប្រសើរ ដើម្បីឲ្យសមាជិកសមាជិកា នៃអង្គប្រជុំអាចធ្វើការ វាយតម្លៃ និងដកស្រង់បទពិសោធន៍ការងារល្អៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលសាខាបានអនុវត្តក្នុងឆ្នាំកន្លងទៅ ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សាខា ស្របតាមផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលបានផ្តោតលើវិស័យអាទិភាពទាំង៤ ក្នុងន័យបង្កើនប្រសិទ្ធភាព និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២២ និងបណ្តាឆ្នាំខាងមុខនាអាណត្តិទី៥នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យការងារមនុស្សធម៌ក្នុងប្រទេសជាតិយើង៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *