Breaking News

អតីតអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(ពោធិ៍សាត់)៖ អតីតអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងខេត្តពោធិ៍សាត់ លេខ១៥ អ.ក/២២ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីសួរនាំ លើបណ្តឹងដែលឈ្មោះ អ៊ុក សារ៉ែន ភេទប្រុស អាយុ៤២ឆ្នាំ ប្តឹងពីបទក្លែងបន្លំឯកសារសាធារណៈ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នាវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២កន្លងទៅ នៅចំណុចមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់អ្នកសារព័ត៌មានអោយដឹងនៅព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២តាមរយៈទូរសព្ទឱ្យដឹងថា អតីតអភិបាលរងស្រុកវាលវែងរូបនេះ មានឈ្មោះ ឌី រឿង ហៅប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាមន្ត្រីរដ្ឋបាលសាលាខេត្តពោធិ៍សាត់។ 

ប្រភពបន្តថា ក្រោយធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ នៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ឌី រឿង ហៅប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសារសាធារណៈ ដោយចុះហត្ថលេខាលើគំនូសប្លង់ បង្ហាញទីតាំងដីទំហំ១០៨ហិកតា នៅចំណុចអូរសួស្តី ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រគល់ឱ្យឈ្មោះ អ៊ុក សារ៉ែន កាន់កាប់ពិតប្រាកដមែន។ យ៉ាងណាមិញ ជនសង្ស័យក៏នៅមានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់ស្លាកលេខ (ខ.ភ.ម) សម្គាល់យានជំនិះក្លែងក្លាយ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្ត ព័ណ៌ត្រេអ៉ី ខ.ភ.ម និងករណីប្រើប្រាស់យានយន្តចង្កូតស្តាំងមិនបានបំពេញកាតព្វកិច្ចពន្ធ និងអាករបញ្ញត្តិ ស្តីពីច្បាប់គយផងដែរ។

បច្ចុប្បន្នជនសង្ស័យ ឌី រឿង ហៅប្រុស ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ម្សិលមិញរួចរាល់ហើយដែរ៕

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *