Breaking News

ពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារពិធីការ បដិសណ្ឋារកិច្ច និងអ្នកកាន់កម្មវិធី (MC)

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារពិធីការ បដិសណ្ឋារកិច្ច និងអ្នកកាន់កម្មវិធី (MC) ជូនដល់សិក្ខាកាមដែលជាមន្ត្រីតាមបណ្ដាទីចាត់ការ អង្គភាពចំណុះរបស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា៖ នៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក និងតាមទីកន្លែងប្រារព្ធកម្មវិធីមួយចំនួន តែងមានការប្រជុំរៀបចំសិក្ខាសាលា ការបណ្តុះបណ្តាល វេទិកាសាធារណៈ ឬកម្មវិធីជួបជុំផ្សេងៗ ត្រូវបានធ្វើឡើងជាញឹកញាប់ ហើយជាក់ ស្តែងក្នុងកម្មវិធីនីមួយៗ តែងមានសាធារណជន សមាជិក ឬសិក្ខាម និងគណៈអធិបតីចូលរួមដើម្បី ប្រារព្ធពិធីតាមរបៀបវារៈដែលបានគ្រោងទុក ហើយកម្មវិធីនេះអាចប្រព្រឹត្តទៅដោយរលូនបានលុះត្រាតែ មានពិធីការនិងបដិសណ្ឋារកិច្ច អ្នកកាន់កម្មវិធី អ្នកសម្របសម្រួលកម្មវិធី (MC) ឬពិធីករ ដែលមានការ យល់ដឹងច្រើន ឈ្លាសវៃ មានវោហាសាស្ត្រក្បោះក្បាយល្អ ព្រមទាំងចេះនូវបច្ចេកទេសសម្រាប់ដំណើរកម្ម វិធីទាំងមូលប្រកបដោយប្រសិទ្ធភាពផងដែរ។

ឯកឧត្តមបានបន្តទៀតថា៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារប្រចាំថ្ងៃ ជាពិសេសការគ្រប់គ្រង និងដឹកនាំ ក៏ដូចជាការ សម្របសម្រួល និងកាន់កម្មវិធី ដែលត្រូវធ្វើជាប្រចាំសម្រាប់រដ្ឋបាលខេត្ត  ក្រុង ស្រុក និងវេទិកានានា រដ្ឋបាលខេត្តកណ្តាល ដែលមានទីចាត់ការគ្រប់គ្រងធនធានមនុស្ស ជាសេនាធិការ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការងារពិធីការ បដិសណ្ឋារកិច្ច និងកាន់កម្មវិធី (MC)” នេះឡើង ហើយវគ្គបណ្តុះបណ្តាលនេះ នឹងពង្រឹង សមត្ថភាពសិក្ខាកាមរបស់យើងឱ្យកាន់តែល្អប្រសើរថែមទៀតដូចជា ការដឹកនាំគ្រប់គ្រងពីធី ការទទួល ស្វាគមន៍ ការសម្របសម្រួលកម្មវិធី ការកាន់កម្មវិធី (MC) ជាពិធីករក្នុងកម្មវិធី និងរបៀបរបបក្នុងការ និយាយក្នុងកម្មវិធី និងរបៀបនិយាយក្នុងចំណោមមហាជនជាដើម។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវយកចិត្តទុកដាក់ចូលរួមឱ្យសកម្មក្នុងដំណើរការវគ្គបណ្តុះបណ្តាលពីគ្រូឧទ្ទេស ដើម្បីទទួលបានលទ្ធផលវិជ្ជមាន បានចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយសូមតាមដានយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅ ករណីមិនច្បាស់លាស់ មានចម្ងល់សូមមានសំណួរ ដើម្បីគ្រូឧទ្ទេសធ្វើការបំភ្លឺបញ្ជាក់បន្ថែម៕SRN

 

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *