Breaking News

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពការងារមួយចំនួនទាក់ទងនឹងវិស័យការទូតសភា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងការធ្វើបច្ចុប្បន្នភាពការងារមួយចំនួនទាក់ទងនឹងការងារការទូតសភា ពិសេសការងារ AIPA ក៏ដូចជាទិសដៅបន្តដែលត្រូវអនុវត្តនាពេលខាងមុខ។ កិច្ចប្រជុំនេះ បានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងនាមជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានជជម្រាបជូនអំពី អត្ថប្រយោជន៍ដែដែលកម្ពុជាទទួលបាននៅក្នុងវិស័យការទូតសភា តាមរយៈភាពសកម្មរបស់សភា​កម្ពុជា​​នៅក្នុងដំណើរការរបស់អាយប៉ា គិតចាប់តាំងពីពេលដែលបានក្លាយជាសមាជិករបស់អាប៉ា នៅក្នុងឆ្នាំឆ្នាំ១៩៩៩ និងថា កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីនានារបស់អាយប៉ា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជម្រាបជូនអង្គប្រជុំអំពីការបែងចែកការទទួលខុសត្រូវ រវាងរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការដឹកនាំ រៀបចំ ចូលរួមកិច្ចប្រជុំផ្សេងៗជាមួយសភាអន្តរជាតិ ក៏ដូចជាកិច្ចសហការគ្នានៅក្នុងដំណើរការ ការងារការទូតសភាទាំងទ្វេភាគី និងពហុភាគី។

បន្ទាប់ពីបានផ្ដល់វេទិកាជូនឯកឧត្ដម លោកជំទាវ ដែលជាសមាជិកអង្គប្រជុំមានមតិយោបល់​លើកឡើង​អំពីសកម្មភាការងារមួយចំនួនទាក់ទងនឹងការអនុវត្តនាពេលកន្លងមក និងការត្រៀម​សម្រាប់​សកម្មភាពការងារដែលត្រូវបំពេញនាពេលខាងមុខ​ ពិសេសទាក់ទងនឹងការងារអាយប៉ា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ​បានមានប្រសាសន៍ផ្ដាំផ្ញើដល់សមាជិកអង្គប្រជុំទាំងអស់ សូមរួមគ្នា​ដើម្បីស្វែងរក និងការពារផលប្រយោជន៍របស់ប្រទេសជាតិ ​និងប្រជាជន តាមរយៈការធ្វើកិច្ច​សហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍​ជាតិ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *